ជាកាពិតណាស់ ពីភាពល្បីល្បាញរបស់តារាសិល្បៈ២នាក់ម្តាយ និង កូន គឺយាយយ៉យ និងនាយព្រែក ដែលតែងតែបម្រើអារម្មណ៍មហាជន ក៏ដូចជាប្រិយមិត្តឲ្យបានសើចសប្បាយ និងរំសាយអស់ភាពទុក្ខកង្វល់ក្រោយបានបានស្ដាប់ និងឃើញការសម្តែង របស់អ្នកទាំងពីររួចមក។
យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យមកដល់សព្វថ្ងៃនេះ តាមពិតអ្នកទាំងពិរមានរឿងកម្សត់ កម្រយ៉ាងដូច្នេះ ដោយឡែកកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ ទើបតែកន្លងផុតមកនាពេលថ្មីៗនេះផងដែរ យោងតាមរយៈគណនីហ្វេសប៊ុករបស់នាយព្រែក បានធ្វើការឡាយវីដេអូ ដោយបានបង្ហាញនូវផ្ទះដែលខ្លួន និងម្តាយធ្លាប់បានរស់នៅ ព្រមទាំងបាននិយាយបែបនេះបន្ថែមទៀតថា៖
“ថ្ងៃនេះមួយគ្រួសារខ្ញុំមកលេងផ្ទះកំសត់កម្រ ផ្ទះជាន់ទី៣ បាក់បែងអស់ហើយបងប្អូន គឺខ្ញុំនៅតាំងពីតូច កើតព្រិចមកគឺនៅនឹងម៉ង បែកបាក់ខ្ទេចខ្ទីអស់ហើយបងប្អូន ផ្ទះអនុស្សាវរីយ៍បាយកញ្ចប់ណាបងប្អូន កាលពីមុនបាយមួយកញ្ចប់ ជ្រក់ស្ពៃ ឬជ្រក់ត្រសក់មួយស្បោងមក ត្រីអាំងមួយមករួចម៉ាពេល…”។
សូមបញ្ចាក់ផងដែរ នាយព្រែក និងយាយយ៉យ អ្នកទាំងពីរនាក់បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយនាយព្រែកបានចូលប្រឡូកក្នុងវិស័យសិល្បៈ ដំបូងតាំងតែពីនៅវ័យក្មេងមកម្ល៉េះ ខណៈដែលយាយយ៉យ គាត់បានក្លាយជាអ្នកចម្រៀងអាយ៉ៃជើងចាស់ម្នាក់ដ៏មានថ្វីមាត់ និងជំនាងដ៏បុិនប្រសប់ផងដែរ។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕