ក្រោយមានការផ្ទុះសំណោចនៅវីដេអូមុនរបស់ខេមបានអោយដឹងថាមហាជនបាននាំគ្នាចែករំលែកនៅវីដេអូរបស់ខេមដែលបានធ្វេីត្រាប់តាម គុយលីដែលជាអ្នកនិពន្ធទំនុកភ្លេងនឹងទំនុកច្រៀងអោយតារាចម្រៀងខេមដែលបទថ្មីនឹងត្រៀមចេញនៅខាងមុខនេះ។បានអោយដឹងថាបទថ្មីដែលត្រៀមនឹងចេញនេះមានចំណងជេីងថា«លែងស្គាល់លេខសូន្យ»ដែនច្រៀងដោយតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម Galaxy
Navatra ដែលនៅក្នុងការថតសម្លេងជាមួយនឹងកាយវិការសម្តែងគុយលីដែលជាអ្នកនិពន្ធបានអោយខេមធ្វេីត្រាប់តាមសម្លេងដែលខ្លួនចង់បាននឹងអោយស្រែកចេញមកចាចដូចសម្លេងដែលគាត់បានធ្វេីឧទាហរណ៏អោយលោកខេមមេីល។ដោយសារធ្វេីត្រាប់តាមមិនដូចខេមថាច្រៀងមិនកេីតទេ។ស្រាប់តែ មុននេះបន្តិច នាថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ គុយ លី បានខលទៅ ខេម ទំាងខឹង ថា “បង បទ “លែងស្គាល់លេខសូន្យ” មានកន្លែង ស្វាងចែស ម៉េចបានបងឯងអត់មាន?”។
ស្រាប់តែ ខេម ឆ្លើយតបវិញភ្លាមៗថា “អូនឯងធ្វើអ៊ីចឹង ចង់និយាយថា អាហ្នឹងជាអារម្មណ៍របស់អូនឯង អ្នកនិពន្ធ បងមានហ្វេន របស់បង ស្រឡាញ់សម្លេងបង ប្រភេទអ៊ីចឹង ហើយអូនឯងឲ្យបង ទៅធ្វើប្រភេទសម្លេង ដូចរបស់អូនឯង បងធ្វើម៉េចបាន…”។
ខេម ក៏បានភ្ជាប់សារខ្លីមួយ បញ្ជាក់ក្នុងវីដេអូនេះដែរថា “មិនអស់ចិត្តនៅមានវគ្គបន្តទៀត អ្នកនិពន្ធថ្មី បងប្អូនមើលហើយជួយអោយយោបល់ផង ខលមកបង្រៀនខ្ញុំ តាមទូរស័ព្ទទៀត (លោកអ្នកនិពន្ធគុយលី)”។ តោះដើម្បីកុំឲ្យខាតពេលយូរ ថា ឃ្លីប វីដេអូមួយនេះ ល្អមើល និងអស់សំណើតខ្លាំងប៉ុណ្ណានោះ សូមទស្សនាទំាងអស់គ្នា ៖