ជីវិតរបស់លោកយាយកំសត់ម្នាក់ គាត់បានតស៊ូជំនះ រាល់បញ្ហាទាំងអស់ ដើម្បីឲ្យជីវិត
ពេលចាស់ទៅនឹងរស់នៅសុខសាន្ត សុខសប្បាយ ខំប្រឹងតស៊ូតាំងពីក្មេងមក តែក៏មិនប្រសើរឡើង
ធ្វើឲ្យលោកយាយត្រូវរស់នៅលំបាក មកដល់សព្វថ្ងៃនេះ ។ លោកយាយកំសត់
មានអាយុ៨១ឆ្នាំហើយ តែក៏ត្រូវ ធាក់កង់ដើរលក់នំនេកតាមផ្លូវ ដើម្បីចិញ្ចឹមជីវិត។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារឲ្យដឹងថា
“ពិតជាអាសូរណាស់ អាយុ81ឆ្នាំហើយ នៅធាក់កង់ដេីរលក់នំនេកដេីម្បីចិញ្ចឹមជីវិត
លោកយាយមានភាពចាស់ជរា ព្រមទាំងមានជីវភាពខ្វះខាតផងនោះ គាត់បានធាក់កង់លក់នំ
ដេីម្បីចំណេញបាន 5000រៀលទៅ7000រៀល ទុកគ្រាន់ចិញ្ចឹមជីវិត។
ដូចនេះបើបងប្អូនបានឃើញហើយកុំអូសរំលងអី ជួយស៊ែគ្នាម្នាក់មួយផង ក្រែងដឹងដល់សប្បុរសជនដែលមានធនធានអាចជួយគាត់បាន សូមជួយគាត់ផងចុះតិចក្ដីច្រើនក្ដីសូមជួយទៅតាមទឹកចិត្ត។ Call me:096/097,9988938 ABA:001305076 ទឹកចិត្តរបស់សប្បុរសជនមានសារៈសំខាន់ណាស់សម្រាប់លោកយាយចាស់ជរា។