មិនដឹងថាជាសំណាង ឫយ៉ាងណាទេ! នារីម្នាក់វ័យ ២១ឆ្នាំម្នាក់ ឈ្មោះ រាចូ វឺម៉ា នៅប្រទេសឥណ្ឌា រៀបការជាមួយមនុស្សប្រាំនាក់ ដែលពួកគេទាំងនោះសុទ្ធតែជាបងប្អូនបង្កើតរបស់នាងផងដែរ។
នេះពិតជាចម្លែកណាស់ ធ្លាប់តែមានមនុស្សប្រុសយកប្រពន្ធបានច្រើន ប៉ុន្តែរឿងរ៉ាវមួយនេះ មនុស្សស្រីបែរជាអាចយកប្ដីបានច្រើន ហើយថែមទាំងជាបងប្អូនបង្កើតនឹងគ្នាផងដែរ។
នាងបានរៀបការតាមប្រពៃណី ហិនឌូ ជាមួយប្ដីដំបូងរបស់នាងឈ្មោះ កាត់ឌូ កាលពី៤ឆ្នាំមុន បន្ទាប់មកនាងក៏រៀបការជាមួយប្រុស៤នាក់បន្ថែមទៀត ឈ្មោះ បៃចូ វ័យ ៣២ឆ្នាំ, ឈ្មោះ សាម រាម វ័យ ២៨ឆ្នាំ, ឈ្មោះ កូប៉ាល វ័យ ២៦ឆ្នាំ, ហើយ នាយ ថៃ និត ក្មេងបំផុត កាលរៀបការដំបូងមានអាយុ ១៨ឆ្នាំ តែពេលនេះគេមានអាយុ ១៩ឆ្នាំហើយ។
ពួកគេរស់នៅក្នុងផ្ទះបន្ទាប់រួមគ្នា ដោយក្ដីរីករាយ ហើយនាង រាចូ បានផ្ដល់កំនើតកូនដំបូងមានអាយុ ១៨ខែផងដែរ ប៉ុន្តែមិនដឹងច្បាស់ថាជាកូនរបស់ប្ដីមួយណាឡើយ ដោយសារតែរៀងរាល់យប់នាងតែងតែដេកជាមួយប្ដីម្នាក់៕