មនុស្សយើងកើតមក អ្នកខ្លះក៏មានកាយសម្បទានមិនគ្រប់ ពិការដៃជើង ស្វិតដៃជើងជាដើម…ល។ នេះពិតជារឿងមួយដ៏សោកស្តាយបំផុតសំរាប់ពួកគេ ដែលកើតមកជួបរឿងដ៏អកុសលបែបនេះ តែអ្វីៗដែលកើតឡើងចំពោះពួកគេ បានបង្រៀនពួកឲ្យយល់ និងចេះតស៊ូដើម្បីរស់នៅក្នុងពិភពលោកមួយនេះ។
ជាក់ស្តែងនៅក្នុងវីដេអូនេះ ប្អូនប្រុសម្នាក់នេះកើតមកពិការទាំងដៃនិងជើង ដែលមើលទៅពិតជាគួរឲ្យអាណិតប្អូនប្រុសខ្លាំងណាស់។ ប្អូនប្រុសមានឈ្មោះថា Tiyo Satrio អាយុ ១១ឆ្នាំ មានបងប្អូន៤នាក់ រស់នៅក្នុងភូមិមួយមានឈ្មោះថា Penawangan ប្រទេសឥណ្ឌូនេសុី។
បើទោះបី Tiyo មានភាពពិការយ៉ាងនេះក៏ដោយ ក៏ប្អូននៅតែមានភាពរីករាយរស់នៅយ៉ាងសប្បាយផងដែរ ប្អូនអាចលេងហ្គេមបានដោយខ្លួនឯងដោយប្រើចង្កាជំនួសដៃបានយ៉ាងស្ទាត់ជំនាញ ហើយអ្វីដែលអស្ចារ្យ នោះគឺ Tiyo អាចសរសេរអក្សរបានដោយប្រើមាត់។
មិនតែប៉ុណ្ណោះ Tiyo ទើបតែរៀនថ្នាក់ទី ២ ទេ តែប្អូនអាចមានលទ្ធភាពធ្វើលំហាត់ថ្នាក់ទី៤បាន នេះពិតជារឿងមួយដ៏អស្ចារ្យ ណាស់សំរាប់ប្អូន។
សូមទស្សនាវីដេអូខាងក្រោម