ប្រិយមិត្ត ក៏ដូចជា អ្នកគាំទ្រជាច្រើនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទជាច្រើនរបស់តារាចម្រៀងរូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែលមកទល់ពេលនេះ កាន់តែស្តាប់ កាន់តែពីរោះ ស្តាប់មិនចេះធុញទ្រាន់។
ជាញឹកញាប់ខ្លាំងណាស់ ដែលតារារូបនេះ តែងស្លៀកសំលៀកបំពាក់ ស្អាតៗ បង្ហាញជូនហ្វេនៗរបស់ខ្លួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មើលទៅជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំងណាស់។
ស្រាប់តែនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ តារាចម្រៀងរូបនេះ បានបញ្ចេញមួយឈុតទៀតហើយ មើលទៅពិតជាប្លែក និងទាក់ទាញខ្លាំងណាស់។ និសា បានបញ្ជាក់ថា “កូនចិនមកហេីយចា៎ ឈីង ឆុង ឆាំង Arng Pao tor tor”។
ហ្វេសប៊ុកឈ្មោះ “Nea Maha Make Up” ក៏លាន់មាត់បែបនេះដែរថា “តោះមកក្រឡេកមើល សម្រាស់ បងស្រី Sokun Nisa -វិញម្តងមើល បើនិយាយពីអាយុវិញ ពិតជាមិនគួរអោយជឿទេ រាងតូចច្រឡឹង សម្រស់ក៏នៅតែក្មេង ប្លែកភ្នែក ជាមួយហ្នឹងឈុត កុងសុីហ្វាឆាយ”។
ក្រោយឃើញបែបនេះ សូម្បីតែហ្វេនៗ ក៏លាន់មាត់ដែរថា ៖ កូនចិនខ្យូតៗ, ស្អាតណាស់បង, ជេជេ ស្អាត រីករាយឆ្នាំថ្មី, ស្អាតណាស់ម្ចាស់ចិត្តខ្ញុំ, ស្អាតណាស់អាយដល, ហើយឡើង cute ហ្មង បងអើយ, ស្អាតប្លែក, ឡើងcute ហ្មងបង កុមារី18ឆ្នាំ, ស្អាតប្លែក កប់ហ្មង មើលអត់ចង់ស្គាល់។
ព្រមទំាងនៅមាន comment សរសើរច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ៖