ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅកាលពីម្សិលមិញនេះមានគណនីហ្វេសប៊ុកផេកមួយបានបង្ហោះរូបថតរបស់ក្មេងម្នាក់ជាច្រើនសន្លឹកដោយអមមកជាមួយនិងសារបែបនេះថា៖ «ពិតជាអាណិតពេកហើយ ចង់រៀន ចង់មានស្បែក ជើង ចង់បានសម្លៀកបំពាក់ដូចកូនគេ ចង់ បានកាតាប ព្រោះមករៀនរាល់ថ្ងៃ សៀវភៅដាក់ថង់មករៀនប្អូនប្រុសឈ្មោះ ទីឡុង អាយុ៨ឆ្នាំជាបងប្អូនជនជាតិដើមភាគតិច ទំពួន ។ប្អូនប្រុសក៏មានប្អូនស្រីម្នាក់ដែអាយុ7 គ្រូ យល់អារម្មណ៍នេះ
(ជីវិតកូនកំព្រាឪពុក មានតែម្ដាយទីទាល់ក្រ) .មានអ្នកណាចង់ជួយគាត់ជាមួយខ្ញុំខ្លះ?(រូបភាព លោកគ្រូវីរះ)បងប្អូនសប្បុរសជនចង់ជួយចែករំលែកសំភារៈសិក្សាសម្លៀកបំពាក់។ ល។ លេខទូរសព្ទរបស់ខ្ញុំបាទ0975888860» ។ ដោយយឡែកបន្ទាប់ពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកខាងលើហើយនៅមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះបែបនេះថា ៖ «ឱក្មួយទាំង២ ចង់រៀនណាស់មើលទៅ គ្មានខោអាវដូចគេ តែចិត្តរឹងមាំតស៊ូ។
មីងស្រលាញ់អ្នករៀន ស្រលាញ់អ្នកមានចិត្តតស៊ូ។ ឃើញគេបង្ហោះថាគាត់ជាជនជាតិដើមភាគតិច នៅរតនគិរី ជាបងប្អូននឹងគ្នា។ មីងដាណាលើកទឹកចិត្តក្មួយ ហើយជួយក្មួយខ្លះ ដើម្បីឱ្យមានខោអាវរៀនសូត្រសមរម្យ និងមានសម្ភារៈសិក្សាដូចគេណា » ៕ប្រភព៖khmernews