ជាក់ស្តែងណាស់នៅអំឡុងពេលនេះប្រជាជននឹងប្រជាពលរដ្ឋកំពុងតែមានសេចក្តីលំបាកនឹងមានភាពខ្វះខាតខ្លាំងមែនទែនដោយសារតែជំងឺកូវីដ១៩។ទោះបិយ៉ាងណាអ្វីដែលធ្វេីអោយមហាជនរំភេីបនឹងមហាជនមាន
ការសប្បាយចិត្តខ្លាំងណាស់ដោយឃេីញអ្នកស្រីទ្រីដាណានឹងក្រុមការងាររបស់អ្នកនាងបានធ្វេីការឧបត្ថមទៅដល់ទុរគតជនដែលអ្នកស្រិទ្រីដាណាបានឃេីញកាលពីថ្មីៗនេះ។បានអោយដឹងដែរថាទោះបីអ្នកស្រីមានការ
មមាញឹកនឹងមានបញ្ហាយ៉ាងណាក័ដោយក៏អ្នកស្រីមិនដែលភ្លេចនៅអំពេីរល្អរបស់អ្នកនាងនោះទេដែលស្ថិតនៅក្នុងស្ថានភាពណាក៏ដោយសទោះដល់ទីណាក៏ដោយក៏អ្នកស្រីទ្រីណាតែងតែយកចិត្តទុកដាក់នឹងបានធ្វេីអោយអ្នកក្រលំបាកចង់ចាំមិនដែលភ្លេចនៅពេលដែលបានលឺឈ្មោះអ្នកស្រីទ្រីដាណា។
ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ខ្ញុំធ្លាប់ទៅស្រុកគិរីវង់ ឃើញអ៊ំប្រុសម្នាក់នេះជួយជួសជុលផ្លូវ ក៏ជូនថវិកាគាត់ខ្លះ ពេលសួរនាំអ្នកនៅទីនោះ ទើបដឹងថា គាត់ធ្វើ
បែបនេះរាប់ឆ្នាំមកហើយ ព្រោះផ្លូវនេះលិចទឹករាល់រដូវវស្សា។ បន្ទាប់ពីខាងឃុំ ខាងអាជ្ញាធរធ្វើផ្លូវឡើងវិញ អ៊ំប្រុសម្នាក់នេះ តែងដើរជួសជុលផ្លូវដែលមានក្រលុក ចាក់ខ្សាច់បំពេញឡើងវិញ។ ឃើញអ្នកជិះកាត់ឱ្យថវិកាគាត់ គាត់ក៏យកថវិកាទៅទិញដីខ្សាច់ចាក់បន្ថែម។អាណិតគាត់ណាស់ ពេលទៅ មិនមានអំណោយជាប់ជាមួយ ព្រោះទៅបំពេញការងារ។ មកដល់ភ្នំពេញវិញ នាងខ្ញុំក៏អោយគេទិញអំណោយយកទៅជូនគាត់ មានអង្ករ គ្រឿងប្រើប្រាស់ និថវិកាមួយចំនួន ព្រមទាំងម៉ាស់ អាល់កុលសម្រាប់ការពារកូវីដ។ រួមគ្នា ជួយធ្វើ ជួយកសាង ទើបសង្គមរីចម្រើន ។