នេះបេីយោងតាមព៏តមានដែលកំពុងតែផ្តល់ជាបឋមបានអោយដឹងថានៅក្នុងរោងចក្រAM2 កម្មករប្រមាណ ២៧នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩។ដែលនេះបើគិតត្រឹមល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ។ក្នុងនោះផងដែរក្រសួងសុខាភិបាលបានសំណូមពរអោយកម្មករទាំងអស់ធ្វេីចត្តាឡីស័កនៅក្នុរោងចក្រផ្ទាល់តែម្តងដែលនេះជាវិធីដេីម្បីការពារកុំអោយមានការឆ្លងទៅអ្នកដ៏ទៃថែមទៀង។ស្ថិតនៅក្នុងថ្ងៃ
នេះផងដែរបានអោយដឹងថារោងចក្រ AM2 មានទីតាំងស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងរោងចក្រនោះមានកម្មករ-កម្មការនីសរុប ៤៧៥នាក់ ដោយក្នុងនោះអ្នកមិនឆ្លងត្រូវបានដឹកជញ្ជូន ទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាទ្រនំច្រឹង ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល។
អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលបានដឹកនាំកំលាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ
សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ ប្រជាការពារសង្កាត់បឹងធំ ចុះរៀបចំទីតាំងធ្វេីចត្តាឡីស័ក្តរបស់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អុឹម ធូ (AM2) ចំនួន ៤៥៧ នាក់ ដែលនៅវេលាម៉ោង២១.០០ នាទីយប់នេះ នឹងត្រូវដឹកជញ្ជូនមកស្នាក់នៅ និងធ្វេីចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបរវេនសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ៕