Connect with us

កំសាន្ត&ប្លែកៗ

កំពូលភ្នំអេវឺរ៉េស ខ្ពស់ជាងគេលើលោក ខ្មែរឡើងដល់ លើកទង់ជាតិកម្ពុជាបង្ហាញថា ខ្មែរមិនចាញ់បរទេស!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

KHB/បរទេស៖ អស្ចារ្យណាស់! ទង់ជាតិខ្មែរដំបូងគេ បានបង្ហាញខ្លួននៅលើភ្នំដែលខ្ពស់ជាងគេ នៅឯ…វាជារឿងមិនងាយស្រួលនោះទេ ដែលអាចឡើង ដល់កំពូលភ្នំ អេវឺរ៉េស ដែលមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោកនោះ ហើយអ្វីដែល ភ្ញាក់ផ្អើលនោះ គឺបុរសម្នាក់បានយកទង់ជាតិខ្មែរបង្ហាញនៅលើភ្នំ មួយនេះទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ MemoriaSpaបានសរសេររៀបរាប់ថា៖ សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ទង់ជាតិខ្មែរលើកដំបូងបង្អស់បង្ហោះនៅលើភ្នំដែលខ្ពស់បំផុតលើលោកMemoria Spa នៃ ក្រុមហ៊ុន Memoire Hotels & Resortsមានសេចក្កីសោមនស្សក្នុងការប្រកាសពីភាពជោគជ័យដ៏ធំធេងរបស់ប្រជាជនខ្មែរយើង ដែលតំណាងដោយលោក ម៉ី សុធាវុធបានឡើងភ្នំអេវឺរ៉េសរហូតដល់កំពស់ 5380ម៉ែត្រ បានសម្រេចជាស្ថាពរប្រកបដោយសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឡើងភ្នំដែលមានកំពស់ខ្ពស់បែបនេះគឺប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា កង្វះខ្យល់អុកស៊ីសែន ចលនាបេះដូងលោតខុសធម្មតា អាកាសធាតុដ៏ត្រជាក់ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត គ្រប់ពេលទៀតផង។ទោះបីមានបញ្ហាដូចរៀបរាប់ខាងលើក្តី ក៏លោកម៉ី សុធាវុធដែលជាជនជាតិខ្មែរមួយរូបអាចពុះពារឡើងទៅដល់ទីដ៏ខ្ពស់ដើម្បីបញ្ជាក់ពីចំណេះ ជំនាញ និងសមត្ថភាព របស់គាត់ទាក់ទងទៅនឹង ការហាត់យូហ្គា (Yoga) ការសមាធិ (Meditation) ជំនាញក្នុងការដកដង្ហើម (Breathing techniques) ជំនាញស្តារសមត្ថភាពរាងកាយ (Phisical Restorative) និង ជំនាញបន្សាបជាតិពុល (Detoxification)។ដោយសារតែការស្រលាញ់ជាតិ និងចង់ឱ្យប្រទេសរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្រើននៅលើឆាក អន្តរជាតិ បានជម្រុញទឹកចិត្តគាត់ចង់យកទង់ជាតិរបស់កម្ពុជាទៅបង្ហាញអោយពិភពលោកបានឃើញ និងបានយល់ដឹងថា ប្រជាជនកម្ពុជាពិតជាអស្ចារ្យ ទាំងផ្នែកវប្ប ធម៌ និងអរីយធម៍ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះបានបង្ហាញឲ្យឃើញថា គោលបំណងធំៗ ចំនួនពីរដែល លោកម៉ី សុធាវុធ បានរំពឹងទុកកន្លងមកក្នុងការឡើងភ្នំប្រកបដោយគ្រោះថ្នាក់នេះ បានសម្រេចជាផ្លែផ្កា។ គោលបំណងទាំងពីរនេះរួមមាន៖ ទីមួយ គាត់ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់ក្នុងនាមជាអ្នក ជំនាញផ្នែក យូហ្គា សមាធិ និងជាអ្នកជំនាញផ្នែក ស្ប៉ារបស់គាត់ នឹងសិក្សា ក្នុងការរុករកបន្ថែមអំពីបរិយាកាស នៅលើភ្នំ ដែលកង្វះ ខ្យល់អុកស៊ីសែន និងចំណាយពេលរបស់គាត់ក្នុងការតាំងសមាធិផងដែរ។និងគោលបំណងទី២របស់គាត់គឺ ការនាំដួងព្រលឹងយុវជនខ្មែរមួយរូបដែលបានមរណៈភាពកាលពី ឆ្នាំ ២០១២។ តាមជំនឿរបស់គាត់ លោកសុធាវុធ មានជំនឿថា ដួងព្រលឹងយុវជនខ្មែរយើងគឺនៅវិលវុលនៅទីនោះនៅឡើយ ហើយគាត់ចង់នាំដួងព្រលឹងនោះមកស្រុកខ្មែរវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះផងដែរ ក្រោមការធ្វើកិច្ចសំភាស៍ជាមួយលោកម៉ី សុធាវុធ គាត់បានមានប្រសាសន៍ថា៖ ខ្ញុំកំពុងស្ថិតនៅ ជិតតំបន់ស្លាប់ រាងកាយរបស់ខ្ញុំញាក់ញ័រ និងត្រជាក់ តឹងទ្រូង ឈឺចាប់ឈឺក្បាលធ្ងន់ និងវិលមុខមានអារម្មណ៍ចង់ក្អួត”។ ទាំងនេះគឺជាអារម្មណ៍ពិតរបស់លោកផ្ទាល់ ក្នុងការឆ្លងកាត់រាល់ឧបសក្គទាំងឡាយ ដែលធ្វើអោយគាត់ទទួលបានជោគជ័យមកនេះ។ជំនួសឱ្យគ្រួសារ Memoire, ក្រុមសហការី និងប្រជាជនកម្ពុជាទាំងមូលសូមចូលរួមអបអរសាទរ ចំពោះភាពក្លាហានរបស់គាត់ក្នុងការខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្ត ដើម្បីនាំភាពអស្ចារ្យជូនជាតិមាតុភូមិ។ គួរបញ្ចាក់ដែរថា ភ្នំអេវឺរ៉េស (Mount Everest) ជាភ្នំដែលខ្ពស់បំផុត នៅលើផែនដី ដែលមានកម្ពស់ 8848 ម៉ែត្រស្ថិតនៅចន្លោះព្រំដែនប្រទេសទីបេ និង នេប៉ាល់ នៅក្នុងភ្នំហិម៉ាល័យ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021