នៅមុននេះបន្តិច យោងតាមការប្រកាសរបស់សម្តេចតេជោបានឱ្យដឹងថា ដោយសារតែស្ថានភាពនៃការរីករាលដាលនៃកូវីតមិនទាន់បានធូរស្រាល
ហើយសម្រាប់ថ្ងៃម្សិលមិញនេះ មានការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៨៣នាក់បន្ថែមទៀត នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា
ដែលជាហេតុទាមទារឱ្យមានការដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀតដើម្បីធ្វើការរឹតបន្តឹង ក្នុងគោលបំណងកាត់ផ្តាច់នូវរឹសគល់នៃការឆ្លង។ពាក់ព័ន្ធនឹងការបញ្ហាសហគមន៍នេះផងដែរ សម្តេចតេជោក៏បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ
ដោយក្នុងនោះសម្តេចតេជោបានលើកឡើងថា សម្រាប់គ្រួសារដែលមានសមាជិកគ្រួសារបាត់បង់ជីវិតដោយសារតែកូវីត ដែលមុននេះបានទទួលបានថវិកា១០លានរៀលដែល៥លានរៀលទទួលបានពីក្រសួងសុខាភិបាល និង៥លានរៀន រួមទាំងអង្ករ ១០០គីឡូក្រាមគឺទទួលពីរដ្ឋបាលរាជធានីភ្នំពេញ។
ហើយបន្ថែមលើនេះពេលនេះរដ្ឋនឹងជួយដល់ក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារនោះជាមួយនឹងការបង់ថ្លៃទឹក ថ្លៃភ្លើង ក្នុងកម្រិតអប្បបរមាណាមួយរយៈពេល៥ខែ។
ឯចំណែកគ្រួសារដែលមានសមាជិកវិជ្ជមានកូវីត ក្នុងនោះរដ្ឋក៏នឹងជួយចេញបង់ជំនួសទឹក ថ្លែភ្លើង ក្នុងកម្រិតអប្បបរមាណាមួយ សម្រាប់រយៈពេល៣ខែ
ដោយការជួយបង់នេះ គឺនឹងចាប៉ពីខែដែលសមាជិកណាម្នាក់ក្នុងគ្រួសារនោះត្រូវបានរកឃើញថាវិជ្ជមានកូវីត ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
មួយវិញទៀតសម្រាប់គ្រួសារត្រូវធ្វើ ច ត្តា ឡី ស័ ក និងគ្រួសារដែលស្ថិតនៅក្នុងតំបន់ដែលត្រូវបានរដ្ឋបិទខ្ទប់ រដ្ឋក៏នឹងធ្វើការឧបត្ថម្ភថវិកា៣០ម៉ឺនរៀលក្នុងមួយគ្រួសារ
ជាមួយនឹងការជួយសម្រួលបង់ថ្លៃទឹកភ្លើង ក្នុងកម្រិតអប្បបរមាណាមួយ សម្រាប់រយៈពេល២ខែ ដែលគិតចាប់ពីខែដែលអាជ្ញាធរធ្វើការអនុវត្តវិធានការបិទខ្ទប់ ឬធ្វើ ច ត្តា ឡី ស័ ក។