ស្ថិតនៅក្នុងករណីនៃការរត់គេចពីកន្លែងធ្វេីចត្តាឡីស័កបានអោយដឹងថានៅក្នុពែលនេះមានបុគ្គលមួយរូបទៀតហេីយដែលបានធ្វេីការល្មេីសនៅបទបញ្ជាហាមឃាត់មិនព្រមគោរពតាមបទបញ្ជាដែលបានចែងនឹងបានធ្វេីដំណេីរឆ្លងទៅក្នុងខេត្តដោយគ្មានការអនុញ្ញាតថែមទៀតផង។ក្នុងករណីខាងលេីនេះបានអោយដឹងថាក្រុមគ្រូពេទ្យជំនាញនឹងមន្រ្តីនគរបាលបានធ្វេីការសហការណ៏គ្នាយ៉ាងមុតមាំដេីម្បីស្វែងរកនឹងឃាត់ខ្លួនអោយបានទាន់ពេលដេីម្បីកុំអោយមានការឆ្លងរីករាលដាលបន្ថែមទៀតទៅដល់អ្នកដ៏ទៃ។
សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយអាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត នៅម៉ោង០៥រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅប្រមូលប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ នៅក្នុងស្រុកកំពង់លែង
ដែលបានល្មើលនឹងបម្រាមរបស់អាជ្ញាធរ និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល លួចចេញពីក្រុងភ្នំពេញមកកាន់ស្រុកកំពង់លែង ដោយបានដឹកជញ្ជូនពួកគាត់ ទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក នៅស្រុកទឹកផុស នឹងយកសំណាកទៅពិនិត្យរកមេរោគកូវីត១៩។
លោក មិន ឆាន់សារ៉េត អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង០៥ រសៀលនេះ យើងប្រមូលបានប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ មកពីទីក្រុងភ្នំពេញ
ចូលមកទឹកដីស្រុកកំពង់លែង ជាស្រុកកំណើត (អត់ដឹងមកតាមផ្លូវណា) គឺនៅក្នុងឃុំស្វាយរំពារ និងឃុំដារ ។ អ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យមកពីខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ផងដែរ។
ចូលមកទឹកដីស្រុកកំពង់លែង ជាស្រុកកំណើត (អត់ដឹងមកតាមផ្លូវណា) គឺនៅក្នុងឃុំស្វាយរំពារ និងឃុំដារ ។ អ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យមកពីខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ផងដែរ។
អាជ្ញាធរខេត្ត សំណូមពរដល់សមត្ថកិច្ចដែលប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត សូមមេត្តាជួយរឹតបន្តឹងការលួចឆ្លងកាត់ចូល ក្នុងខេត្តឲ្យបានម៉ឺងម៉ាត់ផង បើពុំនោះទេ យើងមិនអាចគ្រប់គ្រងស្ថានភាព នៃការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសាគមន៍បានឡើយ ៕ប្រភពកម្ពុជាថ្មី