ពិតជាកម្របានឃើញមែន ស្នាដៃឆ្លាក់រូបក្បាច់លើស្រទបចេក សម្រាប់បងប្អូនខ្មែរភាគច្រើន ជាពិសេសប្អូនៗសម័យនេះ អាចនិយាយបានថា មិនដែលដឹងថែមទៀតផង ពីសិល្បៈឆ្លាក់លើស្រទបចេកនេះ ។
ពេលនេះទើបតែឃើញទេ ដោយសារតែមានហ្វេសប៊ុកមួយឈ្មោះ Khmer 24H បានបង្ហោះរូបលោកតាម្នាក់ កំពុងតែអង្គុយឆ្លាក់ក្បាច់យ៉ាងស្រស់ស្អាតនៅលើស្រទបចេក ដែលមើលទៅប្រកបជំនាញ និងសិល្បៈ ។
ក្នុងការបង្ហោះនោះដែរ ម្ចាស់ហ្វេសប៊ុកខាងលើបានសរសេរភ្ជាប់ជាមួយសារថា ៖ «មានមិត្តប៉ុន្មាននាក់ ដែលធ្លាប់បានឃើញសិល្បៈការឆ្លាក់រូបក្បាច់លើស្រទបចេក(ចាក់ចេក)កេរ្តិ៍មរតកមួយនេះវានឹងបាត់បង់ប្រសិនជាពុំមានអ្នកបន្តវេន» ។
ទទឹមនឹងនេះដែរ មានការចែករំលែកជាច្រើន ពីមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងបានកោតសរសើរចំពោះសិល្បៈ ក្នុងការឆ្លាក់មួយនេះផងដែរ ៕