ពិតជាអាសូរខ្លាំងណាស់នៅមុននេះបន្តិចប្រហែកវេលាម៉ោង3ជិតភ្លឺមានម្តាយនឹងកូនមួយរូបបានពរកូនដែលមានអាយុទឹមតែ១ខួប២ខែដែលកំពុងតែរងចាំឡានពេទ្យទាំងកណ្តាលយប់ដេីម្បីមកយកខ្លួននឆងកូនទៅ
ព្យាបាល។ដែលនៅក្នុមូលហេតុគឺថាកូនរបស់នារីម្នាក់នេះបានឆ្លងកូវីដ១៩ហេីយនាងមិនបានឆ្លងនោះទេក៏ប៉ុន្តែដេីម្បីកូនម្តាយណាដែលមិនស្រលាញ់កូន។ស្ថិតនៅក្នុងសភាពបែបនេះបានធ្វេីអោយមានការអាណិតអាសូរ
យ៉ាងខ្លាំងពិតជាខ្លោចចិត្តខ្លាំងណាស់។ដោយសារតែជំងឺកូវីដ១៩ទេីបធ្វេីអោយមានការប្រែប្រួលបែបនេះមិននឹកស្មានថាមានរឿងរ៉ាវជាច្រេីនបែបនេះសោះ។
ក្រោយបានដឹងពីព័តមានក៏បានអោយដឹងថាមានការសង្វែកជិតពីមហាជនដែលលេងបណ្តាញសង្គមមួយរូបដែលបាននិយាយទាំងសង្វែកចិត្តថា««អាសូរណាស់! ! 😓😓កូនក្មេងអាយុ១ខួប២ខែ
ត្រូវបានម្តាយពរកូនរងចាំរថយន្តពេទ្យមកទទួលទៅព្យាបាលជម្ងឺកូវីដ១៩ សូមជម្រាបថាម្តាយគាត់អត់ឆ្លងនោះទេ ប៉ុន្ដែភារកិច្ចម្តាយត្រូវតែយកកូនទៅព្យាបាល
ទីតាំងតាមបណ្តោយផ្លូវ១៨២កែង១៤១ ស្ថិតនៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា(គាត់ជាអាជីវករលក់គ្រឿងជ័រនៅផ្សារអូរឫស្សី តូបលេខ ១៥-១៦ ច្រក១១ )»
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់
ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។
ជាមួយនឹងការឆ្លងកើនឡើងយ៉ាងខ្លាំងបែបនេះ សាលារាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់
ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក
ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ
រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លង នៃជំងឺកូវីដ១៩ នៅក្នុងផ្សារអូរឫស្សីមកនោះ គឺមានអាជីវករ សន្តិសុខ បុគ្គលិកបម្រើងការងារ និងគ្រួសាររបស់ពួកគេសរុបជាង១០០នាក់ហើយ ដែលបានរកឃើញវិជ្ជមានកូវីដ១៩។
សូមបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក
ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។