Connect with us

កំសាន្ត&ប្លែកៗ

ច្រើនណាស់! បែកធ្លាយតម្លៃខ្លូន សេង រដ្ឋា ក្នុងការថតរឿងដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនជារឿងធម្មតាទេ ពេលនេះអតីត Miss Grand Cambodia ២០២០ សេង រដ្ឋា ក្តោបបានតំណែងជាតួឯករឿងភាគទូរទស្សន៍ជាលើកដំបូងជាមួយតារារូបសង្ហាលោក ឃឹម ហ្សានិត ហើយអ្វីដែលចាប់អារម្មណ៍សម្រាប់ការថតរឿងភាគមួយនេះ សេង រដ្ឋា ក៏ទទួលបានការតម្លៃខ្លួនខ្ពស់ជាពិសេសមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បាបស្នេហ៍អតីត» គឺជារឿងភាគលើកដំបូងរបស់ទូរទស្សន៍ភីអិនអិន ដែលអតីត Miss Grand Cambodia សេង រដ្ឋា បានក្រុងពាលីនៅថ្ងៃទី ០៣ ព្រឹកមិញនេះដោយមានការចូលរួមពីសំណាក់តារាល្បីៗស្រីប្រុសជាច្រើនដួង ។ បើតាមដឹងសម្រាប់ការថតរឿងភាគទូរទស្សន៍មួយនេះ សេង រដ្ឋា ទទួលបានតម្លៃខ្លួនរហូតដល់ទៅជិតប្រាំពាន់ដុល្លារឯណោះ ដែលត្រូវបានគេដឹងថាជាតម្លៃមួយដែលខ្ពស់គួរសមសម្រាប់តារាពន្លកថ្មីដូចជារូបនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាការប៉ះគ្នាជាលើកដំបូងជាមួយ លោក ឃឹម ហ្សានិត ក៏ពិតមែនតែ សេង រដ្ឋា រំពឹងថាការសម្តែងរបស់នាងនឹងទទួលបានជោគជ័យ ក៏ដូចជាការគំាទ្រពីសំណាក់មហាជន ។ មិនត្រឹមតែទទួលថតរឿងប៉ុណ្ណោះទេ សេង រដ្ឋា ក៏ប្រកាសនឹងទទួលយកការងារសិល្បៈពេញទំហឹង ដែលមានទាំងការថតពាណិជ្ជកម្ម ដើរម៉ូដនិង MV ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតពើបប្រទះនូវរឿងមិនសមប្រកបកន្លងមកក៏ពិតមែន តែពេលនេះស្រីស្អាត សេង រដ្ឋា កំពុងក្តោបបាននូវការងារសិល្បៈជាច្រើន ដែលធ្វើឱ្យមានការលើកឡើងថាទៅថ្ងៃក្រោយនាងនឹងមានឈ្មោះ បោះសំឡេង ព្រោះនាងមានទាំងសម្រស់ និង សមត្ថភាពសិល្បៈ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021