សូមរំឡើងវិញបន្តិចផងដែរថា នាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះផងដែរ តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់គឺ សុខ សីឡាលីន បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា៖
“ជម្រាបសួរបងប្អូនពូមីងទាំងអស់ ពេលនេះ បងប្រុស នាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីដ19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់ បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំ ទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វី ជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ)
លុះមកដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ តារាចម្រៀង សុខ សីឡាលីន ក៏បានបង្ហោះសារបង្ហាញពីលទ្ធផលការធ្វើតេស្តសំណាកលើកទី១របស់នាង និង ក្រុមគ្រួសារទាំងមូល ដែលជាលទ្ធផការតេស្តលើកទី១នោះ គ្មានអ្នកណារកឃើញវិជ្ជមានវីរុសកូវីដ-១៩នោះឡើយ។ ទោះការតេស្តលើកទី១គ្មានអ្នកណារកឃើញវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏ជាលទ្ធផលដ៏ធូរទ្រូងមួយសម្រាប់ក្រុមគ្រួសារតារាចម្រៀងស្រីខាងលើ ប៉ុន្តែពួកគាត់នៅតែបន្តធ្វើចត្តាឡីស័កគ្រប់ ១៤ ថ្ងៃ ដើម្បីតាមដានសុខភាពបន្តទៀត។
ចំណែកឯនាថ្ងៃម្សិលមិញនេះ នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ តារាចម្រៀង សុខ សីឡាលីន បានរៀបរាប់ពីអត្តចរិតប្អូនថ្លៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរឡើយ ។ សុខ សីឡាលីន បានទម្លាយពីអារម្មណ៍ពិតចំពោះប្អូនថ្លៃប្រុសរបស់នាងដូចខាងក្រោម ៖
(អារម្មណ៌ពិតរាងវែងបន្តិច) មនុស្សប្រុសម្នាក់នេះល្អពេកហើយដែលជា បងប្រុសដ៏ល្អ ប្អូនថ្លៃដ៏ល្អ ស្វាមី និងប៉ាដ៏ល្អ កូនប្រសារដ៏ល្អ អរគុណដែលចូលមក ក្នុងគ្រួសាររបស់ខ្ញុំគ្រប់ពេលគាត់តែងតែជាជំហរ ដោះស្រាយអោយកម្លាំងចិត្ត មិនថាគ្រួសារៗមានបញ្ហាធំរឺរឿងរ៉ាវអ្វី គាត់មិនដែលស្តីបន្ទោស មិនខឹងសំបារ យល់យោគហើយ អោយតម្លៃ គិតគូរពីគ្រួសារណាស់ រកដំណោះស្រាយល្អៗអោបក្រសោប
រ៉ាប់រងតែឯង ជាជំហ៊រកូនប្រុស (បញ្ជាក់គ្រួសារបង្កើតគាត់ទៅនៅUSAអស់ហើយ)ចឹងខ្ញុំពិតជាគោរព ស្រលាញ់គាត់ណាស់គាត់មើលថែប្អូនស្រីខ្ញុំ បានល្អណាស់សុំទោសដែលរឿងខ្លះគាត់ត្រូវមកឈឺក្បាល និងរ៉ាប់រងទាំងគាត់មិនដែលរអ៊ូរទាំមួយជីវិតខ្ញុំអស់បារម្ភពីប្អូនស្រី សុខ ស្រីលក័្ខណ៏ ខ្ញុំហើយ ព្រោះគាត់នៅក្បែរមនុស្សល្អដូចបងប្រុស Ruon Ouk
(ស្គាល់គាត់ជិត 20ឆ្នាំ តាំងពីមិនទាន់ក្លាយជាបងប្អូន គឺចរិត គាត់មិនប្រែប្រួល ចិត្តល្អ អំណត់ មនុស្សមានចំណេះដឹង និងជាមនុស្សមានហេតុផល )Love and respected you bro #បញ្ជាក់ (ពួកយើងទាំងអស់គ្នាមានសុខភាពល្អធម្មតាកំពុងរង់ចាំការយកសំណាកលើកទី2)អរគុណ បងប្អូន 3កុំបីការពារ