ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តញសង្គមហ្វេសប៊ុកជាច្រើន ពិតជា បានជ្រាបខ្លះៗហើយមើលទៅ នូវទំនាក់ទំនងស្នេហារដ៏ផ្អែមល្ហែម រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា ៖
“ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ជាញឹកញាប់
ខ្លាំងណាស់ ដែល Love Riya តែងតែឈ្លោះប្រកែកគ្នា ជាក់ស្តែង ថ្មីៗនេះទៀត Love Riya និង ប្រូ សូនី បានប្រកែកគ្នាបែកផ្សែងម្តងទៀតហើយ ដល់ថ្នាក់ផ្អើលអស់ អ្នកប្រើប្រាស់ហ្វេសប៊ុក ដោយ Love Riya បានចោទ ប្រូសូនី ថា លួចទៅដើរលេងជាមួយនារីម្នាក់។
មិនចាំយូរឡើង មកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ប្រូសូនី បានចេញមុខបកស្រាយ ច្បាស់ៗ ថារូបគាត់មិនបានទៅដើរលេងតែពីរនាក់ ដូច Love Riya ចោទប្រកាន់នោះទេ គឺគាត់ទៅដើរលេងមានគ្នាច្រើននាក់ នៅតាមខេត្ត ថែមទំាងមានភស្តុតាង ជារូបថត បញ្ជាក់ច្បាស់ៗទៀត។
ក្រោយឃើញរឿងទំាងនេះ ធ្វើឲ្យ តារាសម្តែង និងជាតារាបង្ហាញម៉ូត បញ្ញា សិទ្ធ ទ្រាំលែងបានហើយ ក៏ចេញមុខព្រលះចំៗ ធ្ងន់ៗ ថា ៖ ម្នាក់ហ្នឹងគឺជាបុគ្គលអីគេ បុគ្គលដែលមានប្រយោជន៍នៅក្នុងសង្គមយើងអីគេ ធ្វើអីគេខ្លះ ដូចជាអត់មានទេ, រឿងផ្ទាល់ខ្លួនឯងសោះអត់ព្រមដោះស្រាយទេ…។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖