ក្រោយមានការឈ្លោះគ្នានឹងមានការមិនពេញចិត្តនៅទង្វេីរររបស់សមីខ្លួនទាំងសងខាងស្រាប់តែមានការសម្រេចចិត្តដែលមហាជនគិតថារឿងនេះវាស្រដៀងនឹងលោកបងឌួងឆាយដែរដោយសារតែមានវិបត្តិនឹង
ភរិយាដូជគ្នា។ក្នុងការជជែកគ្នាតឹងសរសៃករដោយមិនមានការយោគយល់គ្នាក៏ស្រាប់តែធ្វេីអោយប្រូសូនីបានសម្រេចចិត្តទៅសាងផ្នួសដែលបង្ហាញនៅភក្តិភាពដែលខ្លួនបានស្បថថានឹងទៅបួសបេីសិនជាលួងអ្នកនាង
រីយ៉ា….! នៅពេលនេះបន្ទាប់ពីមានការសម្រេចចិត្តបែបនេះក៏មានមតិមហាជនជាច្រេីនដែលបានសម្តែងមតិរបស់គាត់សាមរយះសង្គមហ្វេសប៊ុកដែលបាននិយាយទៅលេីប្រូសូនីដែលមិនគួរអោយជឿថាមានរឿងបែបនេះកេីតឡេីងសោះ។
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ប្រូសូនី សម្រេចចិត្តបួស តាំងយប់តែម្តង។
ខណៈពេល កំពុងធ្វើដំណើរទៅបួស ប្រូសូនី បានប្រាប់ប៉ុន្មានម៉ាត់ នៅក្នុង ការ Live ថា “ទៅនៅវត្តវិញ នៅផ្ទះអត់មានក្តីសុខ ឥឡូវកំពុងចេញឡានទៅហើយ ប្រហែលជាបួសមួយរយៈ, បើសិនបួសយប់ហ្នឹងបាន គឺបួសតំាងយប់ហ្មង កាលពីមុនខ្ញុំធ្លាប់បួសតំាងយប់ដែរ បួសប្រហែលម៉ោង ៧យប់ មិនចាំបាច់ដល់ពេលវេលាស្អែកទេ …”។
មួយវិញទៀត គ្រប់គ្នាចេះតែឆ្ងល់ថា ម៉េចបានជា លោកបង សូនី សម្រេចចិត្តទៅបួស អ៊ីចឹង ពេលនេះដឹងច្បាស់ហើយ ដោយលោកបង បានបញ្ជាក់ថា ៖“អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់អាត្មាៗមកនេះចង់បញ្ជាក់ថាអាត្មាបួស សូមខមាទោសពីអ្នកម្តាយ អ្នកមានគុណ និងប្អូនទាំអស់គ្នា ដែលពីមុនមក អាត្មាធ្លាប់ធ្វើខុស ទៅលើពួកគាត់ អត់ស្តាប់ដំបូន្មានពួកគាត់”។