Connect with us

កំសាន្ត&ប្លែកៗ

ឃ្លាតឆ្ងាយរាប់ទសវត្សរ៍ ពេលនេះវត្ថុបុរាណខ្មែរជាង ១០០ នឹងត្រូវបញ្ជូនត្រឡប់មកស្រុកកំណើតវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុបុរាណខ្មែរចំនួនជាង ១០០ រូប ដែលធ្វើពីថ្ម និងសំរិទ្ធ រួមទាំងសប្បត្ដិវប្បធម៌ខ្មែរជាច្រើនទៀតដែលបានបាត់បង់ពីប្រទេសកម្ពុជារាប់ទស្សវត្ស នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៩ ខែកមរា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ជូនវត្ថុបុរាណខ្មែរខាងលើនេះមកកម្ពុជាវិញ កើតឡើងបាន បន្ទាប់ពីដំណើរការអស់ជាង ៣ ឆ្នាំ ក្រុមគ្រួសារលោក Doungas Latichford បានព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ ភាគគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីការបញ្ជូនត្រឡប់មកវិញនៃសប្បត្ថិវប្បធម៌ខ្មែរ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាដៃពិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យអង្គរ រួមទាំងរតនៈវត្ថុក៏ល្អឯក មកពីអតីតរាជធានីកោះកេរ្ដិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។ ក្នុងដំណាក់កាលដំបូងវត្ថុបុរាណចំនួន ៥ ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ធ (សិវស្កន្ធ) ធ្វើពីថ្មភក់ មកពីរមណិយដ្ឋានកោះកេរ្ដិ៍ និងកន្សៃទូកធ្វើពីសំរិទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងនោះក្រសួងនឹងធ្វើការផ្ដល់ដំណឹងជាក់លាក់បន្ដបន្ទាប់ទៀតតាមដំណាក់កាលនៃការវិលត្រឡប់មកវិញនៃសម្បត្ដិវប្បធម៌ខ្មែរទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ភឿន សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា កិច្ចការដ៏ស្មុគស្មាញនេះអាចសម្រេចទោបាន ក្រោការចង្អុកបង្ហាញដ៏ខ្ពង់ខ្ពស់ព និងគាំទ្រយ់ាងពេញទំហឹងពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការជួយសម្របសម្រួលពីក្រសួងពាក់ព័ន្ធនានា និងឥស្សរជនជាច្រើនទៀតទាំងក្នុងស្ថាប័នរដ្ឋ​ និងឯកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះលោកជំទាវបណ្ឌិតសភាចារ្ររដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់លោកស្រី Nawapan Kriangsak ជាកូនស្រីរបស់លោក Doungias Latchford ដែលបានផ្ដួចផ្ដើមគំនិត និងមានឆន្ទៈ ក្នុងការរួមចំណែកលើកស្ទួយមរតវប្បធម៌ដ័ម្បូរបែបរបស់កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកស្រី Nawapan Kriangsak បានលើកឡើងថា នៅពេលខ្ញុំចាប់ផ្ដើមធ្វើការពិភាក្សាលើបញ្ហានេះកាលពីបីឆ្នាំមុន ខ្ញុំមិនដឹងថា កិច្ចការនេះមានភាពស្មុគស្មាញនោះទេ។ ខ្ញុំមានសេចក្ដីរីករាយ ដែលមានបានប្រមូលទុកអស់ជាច្រើនទស្សវត្សរ៍ហើយនោះ និងត្រូវវិលត្រឡប់ទៅស្រុកកំណើតដូនតារបស់ពួកគេនៅប្រទេសកម្ពុជាវិញ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021