រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣១ មីនា ២០២១ ក្រសួងសុខាភិបាល បានដាក់ចេញនូវ សេចក្តីជូនដំណឹងមួយ ដែលមានខ្លឹមសារ ប្រកាសពីសេចក្តីកែតម្រូវព័ត៌មានរបស់ គណកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ស្តីពីការយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(SINOVAC) ចាប់ពីថ្ងៃទី ០១ មេសា ២០២១។
ទន្ទឹមនឹងនេះ ក្រសួងក៏ សុំខន្តីអភ័យទោសពី សាធារណជនទាំងអស់ ចំពោះកំហុសបច្ចេកទេសដែល មានក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី ៣១ មីនា ២០២១។
គួរបញ្ជាក់ថា ក្រសួងបានកែតម្រូវ កម្រិតអាយុ បុគ្គលដែលអាចទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅជា ក្រុមមនុស្សមានអាយុចាប់ពី ១៨ឆ្នាំវិញ៕
ប្រសិនចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖