ភ្នំពេញ៖ កញ្ញា លៀង ចាន់ឡា ដែលជាអតីត បេក្ខភាពមកពីខេត្តកំពង់ឆ្នាំង ចូលរួមប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia កន្លងទៅនេះ បានកើតមានទុក្ខធំ ដោយអ្នកម្តាយរបស់នាង កំពុងមានជំងឺ និងលោកយាយរបស់នាងក៏បានចែកឋាន ដែលជាហេតុធ្វើឲ្យនាង មានទុក្ខកាន់តែធំឡើងទ្វេដង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ព័ត៌មានដែលកញ្ញា ធ្លាក់ខ្លួនក្រ និងសឹងតែចង់ដើរចេញពីវិថីសិល្ប:ថែមទៅទៀតនោះ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមហ្វេស ប៊ុក ស្រាប់តែប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគណនីហ្វេស ប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា លៀង ចាន់ឡា ឈ្មោះថា Leang Chanla Kpc បានបង្ហោះសារយ៉ាងក្កុកក្តួល ដែលនាង បាននិយាយយ៉ាងដូច្នេះថា៖
មកយកខ្ញុំទៅផង ខ្ញុំខ្លាចនិងរស់នៅណាស់ ពេលនេះទើបដឹងថាយើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ។ ចង់ដឹងថាតើ កញ្ញា កំពុងជួបទុក្ខលំបាកអ្វីខ្លះ រហូតដល់ចង់ស្លាប់បែបនេះ សូមទស្សនារូបភាព មួយចំនួន ដែលមាននៅខាងក្រោម៖