(ហ្វេសប៊ុក)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក «ម៉ាក់ ចន្ទថ្លា» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលស្រ្តីម្នាក់ឈ្មោះ អូយ ពៅ មុខរបរ កម្មការិនីរោងចក្រនៅក្រុមហ៊ុនមួយកន្លែង បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារ បន្ទាប់ពីសម្រាលកូនរួច ចំណែកឯកូនបានឆ្លងផុតពីគ្រោះ ថ្នាក់ ហេីយ។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ « គ្មានមធ្យោបាយទេ ចង់ទៅចូលរួមដែរតែស្ថានភាពមិនល្អ ដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមផ្ញើរថវិការបន្តិចបន្តួចដែលបានមកពីការរៃអង្គាសពីបងប្អូន ជូនដល់គ្រួសារនៃ ស ព ផង
តាមរយះក្រុមការងារដែលនៅក្បែរនោះ សូមអោយបងប្អូនទាំងអស់ជួបតែរឿងល្អៗ សុខភាភាពល្អ រួចផុតគ្រោះ ចង្រៃទាំងឡាយផង🙏🙏🙏សូមអគុណបងប្អូនច្រើន🙏»។ បញ្ជាក់៖ ចំពោះមូលហេតុដែលបណ្ដាលឲ្យនារីរូបនេះទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ ព្រោះតែ «ស្លា ប់ក្នុងពេលសំរាលកូន» ។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។