Connect with us

កំសាន្ត&ប្លែកៗ

ពិតជាកម្រឃើញណាស់! លើកទី ១ កំពូលតារាចម្រៀង ឱក សុគន្ធ​កញ្ញា បញ្ចេញបទថ្មីជាលក្ខណះគ្រួសារបែបនេះពិតជាពិរោះនិងមានន័យណាស់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដែលនេះ​ចាត់ទុកជា​លើក​ទី​១​ហើយ សម្រាប់​កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ដែល​ចេញ​បទ​លក្ខណៈ​គ្រួសារ និយាយ​ពី​តួនាទី​ជា​ម្ដាយ រៀបរាប់​ពី​សកម្មភាព​របស់​ខ្លួន​ប្រចាំថ្ងៃ ក្នុងនាម​ជា​ម្ដាយ​ដ៏​ល្អ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ ស្ដាប់​ទៅ​មាន​ភាព​ប្លែក​​​​ ​​​រហូត​មាន​អ្នក​ខ្លះ​ថា​ដូច​បទ​ឥណ្ឌា​ទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទ​នេះ មាន​ចំណងជើង​ថា «Mommy ល្អ​» និពន្ធ​ទំនុកច្រៀង​ដោយ ៖ ជុំ សំ​អង​និពន្ធ​បទ​ភ្លេង និង សម្រួល​តន្ត្រី ៖ សួន វុត្ថា បានចេញ​ជា​ផ្លូវការ​ជា​ប្រភេទ​AUDIO នៅ​ថ្ងៃ​២ ខែមករា ឆ្នាំ​២០២១​នេះ ហើយ​ក្រោយ​ចេញ​រយៈពេល​១០​​ម៉ោង គិត​ត្រឹម​ម៉ោង​១១​​យប់ថ្ងៃ​ដដែល​នេះ មាន​អ្នកទស្សនា​​​​​ជិត៦​ម៉ឺន​​ដង​​​, អ្នក​ចុច​ពេញចិត្ត​​​៣​ពាន់ , មិន​ពេញចិត្ត​៨៧ និង​បញ្ចេញមតិ​ជាង​២០០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទ​ចម្រៀង​នេះ ទន្ទឹមនឹង​ទទួលបាន​នូវ​ការសរសើរ​ថា​ច្រៀង​ពីរោះ ប្លែក​អារម្មណ៍​នោះ ក៏ត្រូវ​បាន​មតិ​មួយចំនួន ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ចំពោះ​មតិ​គាំទ្រ បាន​លើកឡើងថា «​ពិ​រោះ​ប្លែក​តែម្ដង​អ្នក​មីង​ឱក​សុគន្ធ​កញ្ញា​បើ​មាន​បងប្អូន​ណា​គិត​ដូច​ខ្ញុំ ឡា​ច 1, បើ​ចេញ​ជា MV ម៉​ង​ហើយ​សម្ដែង​1​គ្រួសារ​ទៀត មិនដឹង​ល្អ​យ៉ាងណា បទ​ពីរោះ​ហើយ​មាន​រី​ដេ​អូ​មើល​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់​សំណូមពរ បទ​ញ៉ាក់ៗ​ចេញ​ជា MV ម៉​ង​មក​, ប្លែក​ទៀតហើយ​, ពីរោះ​ណាស់ អ្នក​ម៉ាក់​ស្អាត ឆ្លាត ពូកែ កូន​Cute ប៉ា​សង្ហារ​, Mommy តិច​ទៀត​កូនប្រសារ​ពេញ​ប្រទេស​ហើយ​,​សង្ឃឹមថា​MV​ចេញមក​បង​កញ្ញា​ជុំគ្នា​មួយ​គ្រួសារ​ហ្មង​,​បទ​ម៉េច​ក៏​ច្រៀង​បាន បង្ហាត់​ឲ​កូន​រាំ​ផង​ណា​idol ដូច​បទ​ឥណ្ឌា​ចឹ​ង​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​មតិ​រិះគន់​មួយចំនួន បាន​លើកឡើងថា «​មាន​អារម្មណ៍​ថា​ចង្វាក់ភ្លេង​មិន​សម​ជាមួយនិង ទំនុកច្រៀង​ទេ​, ចាញ់​idol Rose ខ្ញុំ​ច្រៀង​ផង​, បទ​បង​កញ្ញា​បទ​ភ្លេង​អត់​សូវ​ឡូយ​ទេ ខំ​តែ​សមត្ថភាព​គាត់​ខ្លាំង​ទេ ទើប​បទ​គេ​ស្តាប់ តែ​បទ​ភ្លេង​បទ​បង​មន្ត​សុទ្ធតែ​ឡូយៗ ម៉េច​មិន​និពន្ធ​បទ​ឲ្យ​គាត់​ឡូយៗ​ដូច​បង​មន្ត​មក​»​។

គួរ​បញ្ជាក់​ថា កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​លោក​អ៊ឹង សុខលី ប្អូនប្រុស​បង្កើត​លោក អ៊ឹង ឆៃ​ងួន ម្ចាស់​ផលិតកម្ម​ហង្ស​មាស កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​អូ​តែ​ល​សុខា​ ​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ។

ក្រោយ​រៀបការ កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​រូបនេះ ក៏​សម្រាល​កូនប្រុស​ជាទី​ស្រឡាញ់​ម្នាក់ ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​មន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ ដោយ​កូនប្រុស​រូប​នោះ មាន​ឈ្មោះថា អ៊ឹង បញ្ញា​បុត្រ ហៅ​ឆ​លី ដែល​គិត​មក​ទល់​នឹង​ពេលនេះ​រូបគេ​ទើប​មាន​អាយុ​​​​​ជាង​១ខួបឆ្នាំ ហើយ​ថែមទាំង​មាន​ឱកាស​ចេញ​មុខ​ក្នុង​បទចម្រៀង​របស់​ម្ដាយ​ទៀត​ផង៕ សូមទស្សនាវីដេអូខាងក្រោមនេះ ហើយជួយវាយតម្លៃមើលថាតើប្លែកកម្រិតណា៕ប្រភព៖darareport

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021