កុំតែបានកណ្ដុរ១ក្បាលនេះ ពលរដ្ឋខ្មែររាប់លាននាក់អាចប្រឈមនឹងគ្រោះថ្នាក់!/-ពេលឮពាក្យ “កណ្ដុរ” ច្បាស់ណាស់រាល់គ្នា ប្រហែលជាគិតថា វាជាពពួកសត្វចង្រៃ បង្ករោគ និងបំផ្លាញរបស់ របរ។ មែនទែនទៅ វាមិនអញ្ចឹងទាំងអស់ទេ បើសិនអ្នកបានដឹងពីរឿងរ៉ាវ ដ៏អស្ចារ្យរបស់ Magawaដែលជាសត្វកណ្ដុរ១ក្បាល នៅកម្ពុជានេះ អ្នកអាចនឹងផ្លាស់ប្ដូរទស្សនៈមិនខាន។
មានដើមកំណើត នៅក្នុងប្រទេសតង់ហ្សានី Magawaគឺជាពូជកណ្ដុរអាហ្វ្រិក ធំ១ក្បាល ដែលមាន អាយុ៥ឆ្នាំ។ វាត្រូវបានគេបញ្ជូនមកកាន់កម្ពុជា ដើម្បីរុករកមីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម។
ចំណាយ ពេលធ្វើការ៤ឆ្នាំនៅលើទឹកកម្ពុជាកណ្ដុរ Magawaបានរកឃើញមីនចំនួន៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ២៨គ្រាប់។ បន្ថែមពីនេះ Magawaបានជួយសម្អាតផ្ទៃដី ដែលមានមីនបានជាង ១,៤ លាន ម៉ែត្រការ៉េ ស្មើនឹងទំហំតារាងបាល់ចំនួន២០ឯណោះ។
ព្រោះតែកិច្ចការដ៏ជំនាញនេះ កណ្ដុរ Magawaបានក្លាយជាកណ្ដុរដំបូងគេបង្អស់លើពិភពលោក ដែល ទទួលបានមេដាយមាសពីមូលនិធិ PDSAរបស់ចក្រភពអង់គ្លេសសម្រាប់ “ភាពក្លាហានជួយសង្គ្រោះជីវិត និងការលះបង់នៅក្នុងកិច្ចការងារ” នៅលើសមរភូមិមីន។
សូមរំលឹកថាកម្ពុជាជាប្រទេស ដែលរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអាហ្វហ្គានីស្ថាន។ ព្រោះតែគ្រាប់មីនបន្សល់ពីសម័យខ្មែរក្រហម និងសង្គ្រាមស៊ីវិលរាប់សិបឆ្នាំកន្លងមកពលរដ្ឋកម្ពុជាច្រើនជាង ២៥០០០នាក់បានរងគ្រោះ ស្ថិតនៅក្នុងស្ថានភាពពិការ ក្រោមរូបភាពផ្សេងៗគ្នា។ តួលេខនេះគឺជាចំនួនរងគ្រោះ ច្រើនបំផុត ដាច់គេនៅលើពិភពលោក៕