Connect with us

កំសាន្ត&ប្លែកៗ

គ្រូបង្រៀនដែលយកលុយកូនសិស្សពីសាលាបឋមសិក្សាសន្ធរម៉ុក ៦មុឺនរៀលក្នុងខែថ្លៃដឹងគុណគ្រូនោះ ពេលនេះខាងមន្ទីរអប់រំ សម្រេចចិត្ត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យប្តូរទីតាំងគ្រូបង្រៀនម្នាក់ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក អោយទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ បន្ទាប់ពីរកឃើញកំហុសយកលុយសិស្សក្នុងពេលបង្រៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈ២០២១នេះថា មន្ទីរបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានរកឃើញកំហុសឆ្គងពិត​ជា​កើតមានមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១មន្ទីរអប់រំយុវជននិងកីឡារាជធានីបានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានរកឃើញកំហុសឆ្គងរបស់គ្រូបង្រៀនម្នាក់នោះហើយបាន​ឯកភាព​សម្រេចផ្លាស់គាត់ពីសាលាបឋមសិក្សាសន្ធរម៉ុកនៅខណ្ឌទួលគោក ទៅបង្រៀននៅសាលាបឋមសិក្សា​សែនសុខខណ្ឌ​សែនសុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងបានណែនាំឲ្យសាលារៀបចំ​ឯកសារយកទៅប្រគល់ជូនគាត់។លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ជាទូទៅក្នុងករណីមានភាពមិនប្រ​ក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានការសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង។

គួរបញ្ជាក់ថា ការដាក់វិន័យគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុកនៅពេលនេះ បន្ទាប់ពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបាន​រកឃើញ​គ្រូបង្រៀនម្នាក់នេះ ពិតជាបានទារប្រាក់៦ម៉ឺនរៀលក្នុង១ខែ ពីសិស្សពិតប្រាកដមែន។

ក្រោយពេលដែលឪពុកម្តាយនិងអាណាព្យាបាលសិស្សមួយចំនួនដែលរៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក គ្រូបង្រៀននៅសាលាសន្ធរម៉ុកបានបង្ខំឱ្យសិស្សរៀនគួរបន្ថែមម៉ោង និងដេញចេញក្រៅថ្នាក់ចំពោះសិស្សណាដែលមិនរៀនគួរ ហើយបានទារលុយពីសិស្សម្នាក់៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021