ស្នេហាផ្អែមល្ហែមខ្លាំងប៉ុណ្ណាក៏នៅតែមានការឈ្លួសប្រកែកគ្នាដែរមិនមានអ្នកណាដែលមិនដែលឈ្លោះគ្នានោះទេនៅក្នុងការស្រលាញ់គ្នាតែងតែមានការប្រចន្ទនឹងការខ្នកខ្នាញ់ហេីយតែបេីសិនហួសហេតុពេកវាប្រាកដ
ណាស់ថាវានឹងមិនគង់វង្សនោះទេ។ចំណែកនៅក្នុងបណ្តាញសង្គមវិញបានអោយដឹងថា អ្នកនាងរីយ៉ាជាបុគ្គលមួយរូបដែលមានការល្បីឈ្មោះនឹងមានការគាំទ្រនឹងមានការស្រលាញ់រាប់អានពីសំណាក់មហាជនជាច្រេីន
នឹងជាមនុស្សម្នាក់ដែឡយេីងអាចចាប់ទុកថាជាបុគ្គលអភិជនមួយដែលមិនខ្វល់ពីរឿងទ្រព្បសម្បត្តិដែលតែងតែនិយាយក្តែងៗប្រាប់ទៅដល់មហាជនដែលតែងតែចូលចិត្តទស្សនានៅការឡាយនឹងវីដេអូស្វីតៗរបស់គាត់
ប្រាកដច្បាស់ណាស់ថាអ្នក នាង រីយ៉ាបានមានវិបត្តតែរឿងមួយគត់គឺវិបត្តិស្នេហានឹងគ្រួសារដែលអ្នកនាងរស់នៅជាមួយរាល់ថ្ងៃគឺតែងតែមានការឈ្លោះទាស់ទែងគ្នារហូតទោះបីជាមានការត្រូវគ្នានឹងផ្អែមល្ហែមដាក់គ្នា
យ៉ាងណាក៏ដោយតែមេីលទៅភាពផ្អែមល្ហែមនេះគឺមិនដែលសូវបានយូរនោះទេដែលជាបញ្ហាចោទមួយដែលធ្វេីអោយអ្នកនាង រីយ៉ាឧស្សាហ៏ចេញជាវីដេអូឡាំយផ្សព្វផ្សាយប្រាប់ទៅដល់ប្រិយមិត្តដែលនិយមទស្សនាវីដេអូរ
បស់គាត់។
នេះមិនមែនជាលើកទី១នោះទេ សម្រាប់អ្នកនាងLove Riya និងលោកដែន សូនី ដែលបានធ្វើការឈ្លោះគ្នាកក្រើកបណ្ដាញសង្គមហ្វេសប៊ុកនោះ គ្រាន់តែថា ជារឿយៗ ពួកគេ តែងតែមានសម្របសម្រួលគ្នា ឈានដល់ការបង្កើនភាពផ្អែមល្ហែមឡើងវិញនោះ។
ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងLove Riya បានធ្វើការឡាយវីដេអូ ឈ្លោះគ្នាកក្រើកបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទលោកសូនី ថា ដេកជាមួយស្រី ពេលទៅដើរលេងនៅខេត្តកំពត ព្រមទាំងខលទៅនារីម្នាក់ទៀតផង។
នៅក្នុងពេលនេះ លោកដែន សូនី បានបដិសេធថាមិនមែនជាការពិតនោះឡើយ ហើយនារីម្នាក់នោះ ក៏បានធ្វើការប្រកែកដាច់អហង្ការផងដែរ ប៉ុន្តែអ្នកនាងLove Riyaនៅតែមិនជឿ បន្តស្រែកខ្លាំងៗនៅក្នុងការឡាយរបស់ខ្លួននោះ។
ក្រោយការឡាយរបស់អ្នកនាងLove Riyaបានបញ្ចប់ នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ លោកដែន សូនី បានធ្វើការឡាយបកស្រាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញរឿងនេះ ដើម្បីកុំឲ្យអ្នកគាំទ្រមានការយល់ច្រឡំលើខ្លួនថា មានស្រីញីនោះ។
នៅក្នុងការឡាយបកស្រាយនោះ លោកដែន សូនី បានលើកឡើងថា តាមពិតខ្លួនមិនចង់ឡាយនៅពេលនឹងទេ ដោយសារស្រុកទេសកំពុងមានបញ្ហា ប៉ុន្តែមានអ្នកចូលទៅខំមិននៅក្នុងគណនីទុកតុកលោកច្រើនថា លោកជាមនុស្សចេះ មនុស្សចុះ និងមានអ្នកគាំទ្រមួយចំនួនសំណូមពរឲ្យលោកឡាយបកស្រាយរឿងនេះ។
លោកសូនី បានបញ្ជាក់ថា លោក និងក្មេងស្រីម្នាក់នេះ គ្មានអ្វីជាមួយគ្នានោះទេ។ មានថ្ងៃមួយលោកឈ្លោះគ្នាជាមួយអ្នកនាងLove Riya ហើយនៅពេលនោះ លោកអត់បានគេងនោះទេ មួយយប់ទល់ភ្លឺ។
លោកសូនី បានបន្តថា នៅពេលនោះលោកយ៉ុងចិត្តខ្លាំង ក៏បានបបួលបងស្រីម្នាក់ទៅលេងក្រុងព្រះសីហនុ ហើយក្រោយមកក៏សម្រេចចិត្តទៅលេងខេត្តកំពតវិញ។ ចំពោះក្មេងស្រីម្នាក់នោះ ត្រូវជាបងប្អូនជីដូនជាមួយជាមួយបងស្រីខាងលើ ហើយនាងក៏មានគូដណ្ដឹងរួចហើយដែរ។
លោកសូនី បញ្ជាក់ទៀតថា ពេលទៅកំពតនោះ លោកទៅគ្នាចំនួន៤នាក់ ហើយទៅដល់ទៅនោះយប់ហើយ លោកក៏ជូន៣នាក់ទៀត ទៅដេកអូតែល។ ចំណែកខ្លួនបានទៅផឹកជាមួយបងប្រុសម្នាក់ ដែលខ្លួនរាប់អានគ្នានៅកំពត និងបានគេងនៅទីនោះផងដែរ។
ជាមួយគ្នានោះ លោកដែន សូនី ក៏បានបង្ហាញរូបដើរលេងជុំគ្នា និងបង្ហាញរូបគូដណ្ដឹងរបស់នារីម្នាក់នោះផងដែរ។ ដើម្បីជ្រាបច្បាស់ថាតើលោកដែនសូនី បកស្រាយអ្វីខ្លះ ហើយអ្នកនាងLove Riya ធ្វើការប្រតិកម្មអ្វីខ្លះនោះ សូមបងប្អូន ទស្សនាវីដេអូ ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមនេះ ទាំងអស់គ្នា ៖