ហ្វេសបុក៖ សម័យនេះទៅហើយ នៅតែមានការបង្ខិតបង្ខំកូនឲ្យរៀបការទៀត បើទោះបីជានាងមិនស្រលាញ់ឬក៏មិនទាន់ចង់បានប្តីក៏ដោយ វាពិតជារឿងដ៏គួរឲ្យអាណិតខ្លាំងណាស់។
កាលដែលយើងមិនស្រលាញ់ ឬក៏មិនពេញចិត្តទៅនិងការរៀបការនោះ គឺជាចំណែកមួយនឹងធ្វើឲ្យយើងមិនមានសុភមង្គលនៅក្នុងគ្រួសារផងដែរ ជាពិសេសគូរស្នេហ៏ដែលរៀបការរួចដោយបង្ខំពីឪពុកម្តាយ ទាំងដែលមិនទាន់ដាច់ស្រេចពីសង្សាររបស់ខ្លួន។
រីឯនៅក្នុងមង្គលការនេះវិញ ដោយសារតែនារីម្នាក់នោះត្រូវបានម្តាយបង្ខំឲ្យរៀបការ ទើបនាងមានអារម្មណ៏មិនសប្បាយចិត្ត រួចក៏បានយំនៅក្នុងពិធីមង្គលការផងដែរពិតជាគួរឲ្យអាណិតនាងខ្លាំងណាស់។
មិនដឹងថាបន្ទាប់ពីរៀបការហើយ នាងទទួលបានសុភមង្គល ឬក៏យ៉ាងណានោះទេតែសូមជូនពរឲ្យនាងនិងគ្រួសារទទួលបានតែសេចក្តីសុខនិងមានសុភមង្គលផងចុះ៕ សូមទស្សនារូបភាពខាងក្រោម