ពិតជារឿងដ៏សែនសោកសៅមែនទែនបន្ទាប់ពីម្តាយរបស់កញ្ញាវីឌីណែតបានទទួលមរណះភាពទៅសភាពគ្រួសារក៏កាន់តែមានការពិបាកចិត្តយ៉ាងខ្លាំងដែលគ្រួសាររបស់កញ្ញាវីឌីណែតពីតជាអភព្វ័ខ្លាំងមែនទែនដែលជួបបញ្ហាផ្ទួនៗបែបនេះ។បានអៅយដឹងថានៅក្នុងពេលនេះកញ្ញាវីឌីណែតបានជាសះស្បេីយហេីយតែនៅធ្វេីចត្តាឡីស័ករយះពេល១៤ថ្ងៃបន្ថែមទៀតដេីម្បីធ្វេីការត្រួតពិនិត្យដេីម្បីអោយមានការជាក់លាក់ថាបានជាសះស្បេីយឬក៏មានអការះយ៉ាងណាដែលមិនប្រក្រតីឬទេ។
សូមរំឡើងវិញបន្តិចផងដែលថា តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា វី ឌី ណែត បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសំរាកព្យាបាលនិងធ្វើតេស្តអវិជ្ជមានពីរដងរួចមក ប៉ុន្តែក្រុមគ្រូពេទ្យតម្រូរឲ្យកញ្ញា វី ឌីណែត បន្តនៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពឲ្យមានច្បាស់លាសថា គាត់ពិតជាសះស្បើយពីកូវីដ-១៨ 100%មែន។
ដោយឡែកនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ប្អូនស្រីពៅ កញ្ញា វី ឌីណែត នោះគឺកញ្ញា វី ឌីនូ ក៏បានជាសះស្បើយពីកូវីដ-១៩ផងដែរ ហើយរូបគាត់ក៏បានត្រលប់មកផ្ទះរកម្តាយ ប៉ុន្តែបានត្រឹមលុតជង្គង់សំពះធាតុ និងសម្លឹងរូបថតម្តាយតែប៉ុណ្ណោះ ចំណែកឯឪពុករបស់គាត់ លោក ហួរ ឡាវី ក៏មិនហ៊ានអោបកូន ព្រោះក្រសួងតម្រូវអោយបន្ដធ្វេីចត្តាឡីស័ក14ថ្ងៃ ក្នុងបន្ទប់ដាច់ដោយឡែក បន្ថែមទៀត។
ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អ្នកនាង វី លីដា បានលេីកឡេីងឱ្យដឹងថា៖”ម៉ាក់អើយថ្ងៃនេះស្រីពៅ Dinou VY បានជាសះស្បើយវិញហើយ ត្រឡប់មកផ្ទះរកម៉ាក់ តែបានត្រឹមឃើញធាតុ និងរូបថតម៉ាក់ ប៉ាក៏មិនហ៊ានអោបកូន ក្មួយក៏មិនហ៊ានប្រលែងនឹងមីងដូចមុន ព្រោះក្រសួងតំរូវអោយចត្តាឡីស័ក14ថ្ងៃ ក្នុងបន្ទប់ដាច់ដោយឡែកទៀត។ ស៊ូឡើងប្អូនស្រីរបស់បង ម៉ាក់នៅជិតយើងរហូតណា”។