ខ្លាំងទៅហេីយនៅបេលនេះបានអោយដឹងថាមានករណិឆ្លងនៅក្នុងផ្សារធំថ្មីដែលជករណីថ្មីនឹងជាករណីលេីកដំបូងដែលបានរកឃេីញនៅក្នុងផ្សារធំថ្មី។ក្រសួងបានបញ្ជូនមន្រ្តីជំនាញនឹងមន្រ្តីក្រសួងសុខាភិបាលនឹងលោក
គ្រូពេទ្យជំនាញអោយទៅយកសំណាកនឹងធ្វេីតេស្តដេីម្បីស្វែករកលទ្ធផល។នៅក្នុងការធ្វេីតេស្តលេីកដំបូងបានអោយដឹងថាអាជីវករស្រ្តីម្នាក់ដែលបានប្រកបរបរនៅផ្សារថ្មីដែលបានរកឃេីញថាមានវិជ្ជមានកូវីដ១៩បេីយោង
ទៅតាមព័តមានដែលបានដឹងគឺថាអាជីវករខាងលេីនេះជាអ្នកលក់មាស
នៅផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរកឃើញ ថា មាន «វិជ្ជមាន កូវីដ-១៩» និងត្រូវយកទៅព្យាបាល កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ។
ដោយឡែក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ បានចុះមកយកសំណាក ប្តី របស់ស្ត្រីមានវិជ្ជមាន កូវីដ-១៩ ស្ថិតនៅចំណុចផ្ទះលេខ A21 ផ្លូវលេខ 107 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ក្រុមគ្រូពេទ្យ ដែលចុះមកយកសំណាក បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ពេលនេះគ្រូពេទ្យបានយកសំណាកប្តី ក្រោយ ប្រពន្ធគាត់រកឃើញថា មានវិជ្ជមាន កូវីដ-១៩ ។
ហើយទីតាំងផ្ទះរបស់គាតនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈប្តីត្រូវធ្វើចត្តាឡីស័ក រង់ចាំ លទ្ធផល តេស្ត នាពេលក្រោយ ។
សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា អនុវត្តវិធានការ «៣ការពារ ៣កុំ» ដើម្បីកាត់ផ្តាច់ប្រភពចម្លង វីរុស កូវីដ-១៩ ទាំងអស់គ្នា ៕