រូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងស្រីវ័យក្មេងម្នាក់ បាននឹងកំពុងតែអង្រួនចិត្តអ្នកលេងបណ្ដាញសង្គម ឲ្យចាប់អារម្មណ៍ជាខ្លាំង និងពោលពាក្យសរសើរពុំដាច់ពីមាត់នោះទេ ចំពោះរូបរាងដ៏សែនស្អាត និងវង់ភ័ក្រដ៏ស្រស់ផូរផង់របស់នាង។
តារាស្រីបានទាំងរូបបានទាំងរាងរូបនេះមានឈ្មោះ Ei Chaw Po អាយុ ២៩ ឆ្នាំ ។ នាងត្រូវបានគេស្គាល់ថាជាតារាសម្តែង ម៉ូដែល និងចម្រៀងដ៏ល្បីឈ្មោះ ដែលត្រូវបានចាត់ទុកថាជាតារាមានភាពជោគជ័យខ្លាំងនៅក្នុងប្រទេសភូមា ហើយក៏ជាតារាមានតម្លៃខ្លួនខ្ពស់ទៀតផង។
ដោយឡែក ងាកចាប់អារម្មណ៍វីដេអូនេះវិញ ឃើញថានាង Ei Chaw Po បានធ្វើឲ្យអ្នកទស្សនាចំហរមាត់គ្រប់ៗគ្នាតែម្តងខណៈនាងឡើងបង្ហើរបទចម្រៀងដ៏ពិរោះ នៅក្នុងពិធីបុណ្យទឹកប្រចាំឆ្នាំ ហើយអ្វីដែលពិសេសប្លែកនោះ គឺជាមួយសម្លៀកបំពាក់រឹបរាងដ៏សែនស្អាតទាក់ទាញភ្នែកជាខ្លាំង៕
សូមទស្សនាវីដេអូខាងក្រោមនេះ