ប្រិយមិត្តសុទ្ធតែបានដឹងរួចមកហើយអំពីរឿងរ៉ាវជីវិតរបស់តារាស្រីនាង Pat Napapa ដោយកន្លងមកនាងបានដើរតួនាទីជាម្ដាយដ៏ល្អសម្រាប់កូន បន្ទាប់ពីអតីតប្ដីរបស់នាងមានទោសជា.ប់ពន្ធនាគារពាក់ព័ន្ធពាក់នឹងករណី.គ្រឿ.ងញៀ.ននាពេលកន្លងទៅ ។
យ៉ាងណាមិញ ថ្មីៗនេះតារាស្រីរូបនេះបានបង្ហើបអារម្មណ៍ពិតទាំងទឹកភ្នែក ខណៈដែលចូលរួមសម្ភាសក្នុងកម្មវិធីកម្សាន្តមួយ ដោយនាងបាននិយាយរៀបរាប់ដោយក្ដីបារម្ភពីកូនប្រុសរបស់ខ្លួន ខណៈដែលកូននាងក៏មានវ័យកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងពុំដឹងថានឹងត្រូវបកស្រាយយ៉ាងណាជាមួយកូន ព្រោះមានឪពុកជាទ.ណ្ឌិ.ត ។
តារាស្រីរូបនេះបានបន្ថែមថា ថ្វីដ្បិតតែនាង និង ប្ដីនាងបានលែ.ង.លះគ្នាហើយក៏ពិតមែន តែនាងមិនបានបោះបង់ចោលឡើយ នាងនៅតែបារម្ភ និង អាណិតដដែល ព្រោះលោក Benz Racing នៅតែជាឪពុកដ៏ល្អរបស់កូននាង។
បើងាកទៅមើលរឿងក្ដីរបស់អតីតប្ដីនាងវិញ តារាស្រី Pat Napapa បានឱ្យដឹងថា ពេលនេះតុលាប្រកាសសាលក្រមថ្មី ដោយសម្រេចឱ្យលោក Benz Racing ត្រូវជា.ប់គុ.ករយៈពេល ៣៦ ឆ្នាំ ៨ ខែ និង ពិន័យជាប្រាក់ចំនួន ៣.៣ លានបាត ដែលប្រហែលនឹងជិត ១១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក
អំពីបទល្មើស.គ្រឿ.ងញៀ.ន តែយ៉ាងណាតារាសម្ដែងស្រីនាង Pat បន្តថា ទោះបីពេលនេះតុលាការសម្រេចក្ដីរួចហើយក៏ដោយ តែ Pat និង ក្រុមគ្រួសារអតីតប្ដីនាងនៅតែព្យាយាមរកវិធីណាមួយដើម្បីឱ្យ Benz Racing អាចនៅក្រៅឃុំបាន ៕ ប្រភព៖ ប្រជាប្រិយ
សូមទស្សនាវីដេអូខាងក្រោម៖