កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដឹកនាំបញ្ជាដោយលោកអភិបាលស្រុកកំពង់សីលា កាលពី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បាន ឃា.ត់ បានរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 នៅចន្លោះគីឡូម៉ែត 152-153 ផ្លូវបត់ចូលផ្លូវល្បឿនលឿនស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់សីលា ក្រោយពួកគេបាន លួ ច គេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ។ ក្នុងរថយន្តមានគ្នា៥នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ២នាក់ និងបុរសជនជាតិចិន៤នាក់ មានពាក់ឯកសណ្ឋានបន្លំធ្វើ់ជាក្រុមការងារផ្លូវល្បឿនលឿន ហើយពួកគេត្រូវបានដឹកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី
បន្តនីតិវិធី។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលការសាកសួរបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តខាងលើ បានសារភាពថា ខ្លួនធ្វើតាមបញ្ជារបស់ មេ ក្លោង បុរសជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់ពីសាកសួររួច ស ម ត្ថ កិ ច្ច បានធ្វើការស្រាវបន្ត រហូតឈានដល់ការ ឃា.ត់ ខ្លួនបានបុរសជនជាតិខ្មែរ ដែលជាមេក្លោងនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី។ ជ.ន.ស.ង្ស័.យ ទាំង៦នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១ ឈ្មោះ អុឹង សេងល័ង អាយុ៣៨ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ត
ព្រះសីហនុ។ ទី២ ឈ្មោះ រ៉ា វណ្ណៈ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ទី៣ ឈ្មោះ Deng YuXin ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន បម្រើការងារ នៅភោជនីយ៍ដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ ទី៤ ឈ្មោះ WANG RUI ភេទប្រុស អាយុ២៨ឆ្នាំជនជាតិចិន បម្រើការងារនៅភោជនីយដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ ទី៥ ឈ្មោះ Fang Chao ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ទី៦ ឈ្មោះ Zhang JinJun ភេទប្រុស
អាយុ៣៧ឆ្នាំ មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបានរួមមាន៖ រថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 (មធ្យោបាយធ្វើសកម្មភាព) និងរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2G-7227 (មធ្យោបាយធ្វើសកម្មភាព)។ បន្ទាប់ពីធ្វើការសាកសួរ ជ.ន.ស.ង្ស័.យ បុរសជនជាតិខ្មែរ ដែល មេក្លោង បានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមកខេត្តព្រះសីហនុ ចំនួន៣លើករួចមកហើយ៖ លើកទី១៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជ.ន.ស.ង្ស័.យ បានជិះរថយន្តមួយគ្រឿងម៉ាកឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ
ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះតាមផ្លូវជាតិលេខ៤ ចូលខេត្តព្រះសីហនុ លើកទី២៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ជ.ន.ស.ង្ស័.យ បានជិះរថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះចូលតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង២នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីប ន្លំ ធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជ.ន.ស.ង្ស័.យ បានបិទភ្លើងរថយន្ត ហើយបើកយឺតៗ ពេលផុតបារ៉ាស់ត្រួតពិនិត្យទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។ លើកទី៣៖ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ ស្លាកលេខៈ ភ្នំពេញ 2G-7227 ដឹកជនជាតិចិនចំនួន២នាក់ និងឲ្យមិត្តភក្តិខ្លួនឈ្មោះ រ៉ា វណ្ណៈ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន៤នាក់ ជិះតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង៦នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជ.ន.ស.ង្ស័.យ បានបិទភ្លើងរថយន្ត ហើយបើកយឺត ពេលផុតបារ៉ាស់ទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។ ចំពោះជន ស ង្ស័ យជនជាតិចិនទាំង៤ខាងលើ បានសារភាពថា ពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយ ប៉ន្តែពុំមានឯកសារភ្ជាប់មកជាមួយឡើយ ហើយពួកខ្លួនមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រលប់ទៅប្រទេសចិនវិញ។ សម្រាប់ករណីនេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនជនជាតិខ្មែរទាំង២នាក់ទៅកាន់តុលាការ ហើយសម្រាប់ជនជាតិចិនទាំងនោះត្រូវរៀបចំការបណ្តេញចេញពីប្រទេសកម្ពុជា។ ប៉ុន្តែពេលអនុវត្តន៍និតិវិធី ពួកគេទាំង៦នាក់ ត្រូវបញ្ជូនទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ ១៩ ផងដែរ៕