លោក ចាន់ មករា បានបង្ហាញអារម្មណ៏ត្រេកអរនឹងអារម្មណ៏ដ៏សែនរំភេីបពេលដែលមានមនុស្សយកចិត្តទុក្ខដាក់លេីខ្លួនក្រោយមានការឆ្លងកូវីដ១៩ពុំមានអ្នកណាដែលបង្ហាញនៅទង្វេីរបែបនេះទេដែលធ្វេីអោយចិត្តរបស់លោកមានការរំភេីបជាខ្លាំង។ដែលគិតតាំងពីថ្ងៃឆ្លងមករហូតមកដល់ថ្ងៃនេះរយះពេល១០ថ្ងៃហេីយដែលលោកបានស្នាក់នៅសណ្ឋាគារដេីម្បីព្យបាលជំងឺរបស់លោក។បានអោយដឹងថានៅក្នុងរយះពេលដែលលោកបាន
សម្រាកព្យាបាលនេះ លោក អានវិសាល តែងតែមកមេីលលោកនឹងបានធ្វេីម្ហូបដែលមានឧជារស់អោយលោកបរិភោគរាលថ្ងៃដែលនេះជាទង្វេីរដែលធ្វេីអោយលោក រំជួលចិត្តសឹងតែនិយាយថាគ្មាននរណារយល់ចិត្តយេីងនោះទេអ្នកខ្លះមានតែរាប់អានយេីងពេលមានបានសម្លឹងឃេីញផលប្រយោជន៏ពេលមានទុក្ខបែបនេះបានដឹថាមានអ្នកណាខ្លះដែលបារម្មណ៏នឹងយកចិត្តទុក្ខដាក់នឹងយេីង។ក្នុងការសម្រាកព្យបាលនេះលោកក៏បានសម្តែង
នៅអារម្មណ៏ពិតរបស់លោកដែលបង្ហាញនៅការអរគុណជាខ្លាំងទៅដល់ លោក អានវិសាលដោយបែបនេះថា ៖
«អរគុណដល់បង អាន វិសាល (ម្ចាស់បទទឹកភ្នែកខ្ទើយ) ដែលក្នុងអំឡុងពេលខ្ញុំឈឺជំងឺកូវីដ-១៩ នេះគាត់បានព្យាយាមធ្វើម្ហូបឆ្ងាញ់ៗស្ទើរតែរៀងរាល់ថ្ងៃ រួចមកឈរតម្រង់ជួរ ហាលក្តៅ ដើម្បីផ្ញើឱ្យខ្ញុំបានហូប ដើម្បីមានកម្លាំង ។ លុយអាចរកបានតែទឹកចិត្តមួយនេះខ្ញុំចងចាំជានិច្ច» ។ ការលើកឡើងរបស់លោក ចាន់ មករា បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការរំភើបជំនួសលោកដែលមានមិត្តភក្តិល្អមានទឹកចិត្តបែបនេះ ។
ពេលនេះលោក ចាន់ មករា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅអតីតសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ប្រមាណជា ១៧ ថ្ងៃហើយ ដែលពេលនេះស្ថានភាពសុខភាពរបស់លោកក៏បានធូរស្រាលច្រើនជាងមុន ។ មិនទាន់បានជាសះស្បើយក្តី តែ លោក ចាន់ មករា បានតាំងចិត្តថានឹងយកឈ្នះជំងឺកូវីដ-១៩ នេះឱ្យទាល់តែបាន ហើយសង្រ្គាមមួយនេះលោកត្រូវតែឈ្នះជាដាច់ខាត ។ ការលើកឡើងរបស់លោក ចាន់ មករា បានធ្វើឱ្យមហាជនជាពិសេសមិត្តភក្តិក្នុងសិល្បៈជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តដល់លោកគ្រប់ៗគ្នា ៕