ការចាកចេញរបស់ប្អូនស្រី សុខណាត ដារ៉ាសុីណា ព្រោះតែមូលហេតុជំងឺបេះដូងរបស់នាង បានធ្វេីទុក្ខ ក្នុងអំឡុងពេលសម្រាល ក្រោយមកក៏ទទួល មរ ណភាព ចាកចោលក្រុមគ្រួសារ និងប្ដី ខណៈមុខកូនក៏នាងពុំទាន់ឃេីញបានធ្វេីឱ្យបុរសជាប្ដី មានការឈឺចាប់ជាខ្លាំង ព្រោះតែគាត់ពិតជាស្រលាញ់រូបនាង អស់ពីបេះដូង ហេីយតែងតែមេីលថែ និងបង្ហាញអំពីក្ដីស្រលាញ់ដ៏ស្មោះ ស ឥតប្រួលប្រែ ចាប់តាំងពីពេលផ្ដេីមជាសង្សារនឹងគ្នា រហូតក្លាយជាប្ដីប្រពន្ធ ដោយសង្ឃឹមថា និងអាចរួមរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ប៉ុន្ដែបែរជាព្រហ្មលិខិត លោកឥតមេត្តា បានពង្រាត់គូស្នេហ៍មួយគូនេះទៅវិញ។
យ៉ាងណាមិញ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បុរសជាប្ដីដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sothon Huot បានសរសេររៀបរាប់អំពីរឿងរ៉ាវមួយចំនួន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ថ្ងៃទី៣១ ខែមីនា ឆ្នាំ ១៩៩៥ ថ្ងៃខែឆ្នាំនេះ លែងជាខួបអូនហើយ ខួបអូនពេលនេះគឺមានតែ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ តរៀងទៅហើយ តែបងនៅតែចងចាំ ថ្ងៃដែលអូនមានវត្តមានលើផែនដីនេះ និងការចាកចេញរបស់អូន។
ប៉ុន្តែមានរឿងមួយអូនប្រហែលជាមិនបានដឹងទេ ថាបងបានរក្សាទុក បងគិតហើយថា ពេលអូនសម្រាលហើយ កូនយើងបាន ១ខួប បងនឹងយកចេញមកបង្ហាញអូន (ប្រដាប់តេសទឹកនោ.ម) ថានេះហើយដែលធ្វើឲ្យអូនភ្ញាក់ផ្អើល សប្បាយរីករាយក្នុងកាលគ្រាមួយនោះ ក៏ប៉ុន្តែនៅក្នុងពេលវេលានេះវិញ បងបានឃើញហើយចាប់កាន់ អារម្មណ៍វាគឺមិនដូចគ្នាទេ គឺវាបានបញ្ចាក់យ៉ាងច្បាស់ថា ពេលវេលាដែលគេឲ្យបងថែអូននោះ ជិតអស់ពេលហើយ ជិតលែងមានឱកាសហើយ រហូតក្នុងពេលអូនមានផ្ទៃពោះគឺអូនតែងតែសប្បាយរីករាយ ហើយអូនតែងតែនិយាយជាបងនូវពាក្យសម្តីប្លែកៗ អូនថាអូនមានក្តីសុខណាស់ អូនរីករាយខុសធម្មតា។ អ្វីដែលបងស្តាយមិនមែនពេលវេលាពីមុនទេ គឺទៅពេលអនាគតដែលព្រោះបងគ្មានវត្តមានអូននៅក្បែរបងនិងកូនទីនៗ។ រីករាយថ្ងៃខួបកំណើត ប្រពន្ធជាទីស្រឡាញ់ Soknath Darasina ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាទីបំផុត ហើយស្រឡាញ់អូនរហូត អូនជាប្រពន្ធដ៏ល្អ និងជាម៉ាក់កូនទីនៗដ៏ល្អបំផុត គ្មានអ្វីបួងសួងក្រៅពី ជាតិក្រោយសូមឲ្យអូនមានសុខភាពល្អ រឹងមាំ កើតជាតិណាៗឲ្យបងបានជួបអូនសារជាថ្មី ជាប្តីប្រពន្ធចាស់ទៅជាមួយគ្នា”។