ក្រោយមានរឿងរ៉ាវជាមួយនឹងអតីតភរិយារួចហេីយលោកបងឌួងឆាយត្រូវបានធ្លាក់ងារជាឧកញ់ាដែលពិតជាមានការសអាណិតនឹងសោកស្តាយខ្លាំងមែនទែន។ក្នុងពេលនោះដែរមានការមិនពេញចិត្តជាច្រេីនពីសំណាកមហាជនពីព្រោះដោយសារតែបានឃេីញនៅទង្វេីររបស់លោកមានការកាចសាហាវនឹងគិតមិនដល់ថាមានរឿងរ៉ាវបែបនេះកេីតឡេីងសោះ។
បន្ទាប់ពីមានរឿងបែបនេះកេីតឡេីងរួចហេីយធ្វេីអោយរូបលោកមានការពីបាកចិត្តយ៉ាងខ្លាំងនឹងបានទទួលស្គាល់កំហុសគ្រប់យ៉ាងនៅទង្វេីរដែលលោកបងឌួងឆាយបានធ្វេីទៅលេីក្រុមគ្រួសារនឹងភរិយាក៏ប៉ុន្តែមិនអាចដូចដេីមទេទោះបីជាបានចេញមុខសូមទោសជាសាធារណះក៏ដោយក៏មិនបានមានការអធ្យាស្រ័យមកវីញដែរ។ត្រូវចាំថាមនុស្សណាដែលថាមិនដែលធ្វេីខុសមនុស្សណាដែលថាមិនដែលមានកំហុសខុសឆ្គងតែបេីសិនមានការដឹងខុសហេីយយេីងគួរតែមានការអធ្យាស្រ័យអោយគ្នាទេីបជាការល្អ។
កាលពី ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងនោះ ព្រះភិក្ខុទក្ខិណប្បញ្ញោ ឌួង ឆាយ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លា ថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម
កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង”។ហើយថ្មីៗនេះ គេឃើញ ព្រះតេជគុណ ឌួង ឆាយ បានឧបត្ថម្ភថវិកាចំនួន ១០.០០០ (ដប់ពាន់) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ចូលរួមចំណែកក្នុងការទិញមន្ទីរពេទ្យ នគរទេព។ព្រះតេជគុណ ឌួង ឆាយ ក៏បានភ្ជាប់សារខ្លីមួយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះដែរថា “ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះ
ថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា”៕