តាមការចេញផ្សាយរបស់គេហទំព័រ អិនភីអរ បានអោយដឹងថា នារីម្នាក់ដែលជាគ្រូបង្ហាត់កាយសម្បទាមានឈ្មោះ Khing Hnin Wai បានថតខ្លួនឯងសម្តែងក្បាច់រាំតាមដងផ្លូវនៅទីក្រុងនៃរដ្ឋធានីប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនខែកន្លងមកហើយ ប៉ុន្តែមិនមានវីដេអូណាមួយរបស់នាងត្រូវបានគេមើលឃើញថាអាក្រក់ដូចវីដេអូដែលនាងបានបង្ហោះកាលពីថ្ងៃច័ន្ទនោះទេ។ពីព្រោះខណៈពេលដែលនាងកំពុងតែបង្ហាត់ក្បាច់រាំ បែរជារូបនាងមិនដឹងថានៅខាងក្រោយខ្នងនាងមានរដ្ឋប្រហារនោះទេ។
ជុំវិញព័ត៌មានដ៏ក្តៅគគុកដោយយោធាមីយ៉ាន់ម៉ាបានឡើងគ្រប់គ្រងអំណាចកាលពីថ្ងៃចន្ទសប្តាហ៍នេះ តាមរយៈការធ្វើរដ្ឋ ប្រ ហារ ដែលផ្ទុះចេញពីជម្លោះពាក់ ព័ន្ធទៅនឹងលទ្ធផល ក្រោយការបោះឆ្នោតកាលពីឆ្នាំមុន ឯលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្ស កាន់អំណាចរបស់លោកស្រី ដែលឈ្នះក្នុងការបោះឆ្នោតនោះត្រូវបានចា ប់ ឃុំខ្លួ ន។ យ៉ាងណាមិញងាកមកនារីដ៏ស្រស់ស្អាត ម្នាក់កំពុងតែផ្ទុះការចាប់អារម្មណ៏ខ្លាំង ដោយរូបនាងពុំដឹងរឿងអ្វីសោះ គឺកំពុងតែរាំយ៉ាងឡូយសុខៗស្រាប់តែនៅខាងក្រោយខ្នង នាង គេចល័តទ័ពទៅវិញ។
គួរបញ្ចក់ផងដែរថានាង Khing Hnin Wai ជាគ្រូបង្រៀនហ្វឹកហាត់រាងកាយ រស់នៅក្នុងរដ្ឋធានីណៃ ពិដោ បានថតវីដេអូ នៅខាងក្រៅអគារសភា របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី០១ កុម្ភៈ ២០២១៕ ដើម្បីជ្រាបលម្អិត សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖