សូមបងប្អូនកំអូសរំលងអិជីវិតមនុស្សម្នាក់នេះកំពុងតែជួបសេចក្តីទុក្ខលំបាកហេីយដោយសារតែគ្នាជាកូនកំព្រាគ្មានឪពុករស់នៅមានការលំបាកខំប្រឹងធ្វេីការដេីម្បិចិញ្ចឹងជីវិតនឹងគ្រួសារដែលមិនបានគិតដល់អាយុជីវិតនឹងសុខភាពដែលបណ្តាលអោយខ្លួនឈឺមិនដឹងតាំងពិពេលណា។ដែលមានមហាជនជាច្រេីនមានការឧបត្ថមតែដោយសារតែគ្នាមានជំងឺរលាកស្រោមខួរដោយគ្មានថវិការគ្រប់គ្រាន់នៅក្នុងការព្យាបាលនឹងម្តាយក៏មានវ័យ
កាន់តែចំណាស់ហេីយសតិរបស់គ្នាក៏បានបាត់បងស្មារតីទៀតដែលធ្វេីអោយមានផលវិបាកយ៉ាងខ្លាំងនឹងជាបន្ទុកមួយដ៏ធំនៅក្នុងគ្រួសាររបស់នាង។នៅក្នុងផ្លូវបុណ្យដូចដែលបានដឹងស្រាប់ហេីយថាបេីយេីងបានជួយជីវិតមនុស្សម្នាក់ប្រសេីរចាងធ្វេីបុណ្យ៧វត្តទៅទៀតដែលនៅក្នុងពេលនេះគ្នាកំពុងតែមានការលំបាក់ហេីយសូមសប្បុរសជនមេត្តាជួយដល់គ្នាផងកុំដាច់ចិត្តអី។
ដោយក្តីមេត្តានឹងក្តីអាណិតក៏មានការជួពីសំណាក់មហាជនមួយចំនួនដែរដែលបានបង្ហោះនៅរូបភាពនឹងបញ្ជាក់ពីស្ថានភាពនឹងអការះរបស់នារីម្នាក់នេះដែលកំពុងសម្រាក់នៅន្ទីរពេទ្យហេីយក៏កំពុងស្វែងរកសប្បុជននឹងសូមអង្វរដោយក្តីទុក្ខសោកនឹងខ្លួនក៏បានធ្លាក់ខ្លួនឈឺដោយមិនមានលទ្ធភាពដែលបានជម្រាបដូចខាងលេីមានតែសប្បុជនចិត្តធ៏មទាំងអស់ដែលមានចិត្តសណ្តោះប្រោសប្រណីមេត្តាជួយដល់គ្នាដែលកំពុងតែជួបនៅទុក្ខលំបាកមួយនេះផង។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ«សុផាត លក្ខណា» បានធ្វើការបង្ហោះរូបថតនារីរូបនេះជាច្រើនសន្លឹកភ្ជាប់ជាមួយវីដេអូ អមដោយសារអំពាវនាវបែបនេះថា «បន្ទាន់!!!!!! ប្អូនស្រីនាងពេលនេះ គាត់កំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ វង្វេង បាត់បង់ស្មារតី មិនស្គាល់អ្នកណាទាំងអស់
ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ។ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយជាថវិកាបន្តិចបន្តួចដល់ក្រុមគ្រួសារប្អូនស្រីផង។ ប្អូនជាមនុស្សល្អណាស់ មិនគួរទេប្អូន ABA : 000197726 ( Sophath Leakhana )»។
ដោយឡែក គណនីហ្វេសប៊ុកមួយទៀតឈ្មោះ«Soo Young» បានបង្ហោះរូបថតនារីខាងលើជាច្រើនសន្លឹកផងដែរ អមដោយសារអំពាវនាវស្រដៀងគ្នាថា «គាត់នៅក្មេងណាស់គាត់កំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ វង្វេង បាត់បង់ស្មារតី គាត់អត់មានប៉ាទេ គ្រួសារគាត់ ក្រណាស់ អត់មានថវិកាមើលគាត់ទៀតទេ
យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយជាថវិកាបន្តិចបន្តួចដល់ក្រុមគ្រួសារគាត់ផង។ ប្អូនជាមនុស្សល្អណាស់ មិនគួរទេប្អូន គាត់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪ គាត់នៅក្មេងណាស់ សូមបងប្អូនជួយគាត់ផង ជួយshare ផងណា អាចទាក់ទងលេខទូរសព្ទនាងខ្ញុំផ្ទាល់ 010 868981 ABA 000264529 Kong sophea ?»។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកឈ្មោះ« Soo Young»ខាងលើនេះ ក៏បានបញ្ជាក់បន្ថែមតាមរយៈខំមិនថា «គាត់ត្រូវជាប្អូនជីដូនមួយខ្ញុំ សិម, គាត់ឈឺយូរដែរហើយបង ប៉ុន្តែគាត់អត់ប្រាប់គេ គាត់ខំទៅធ្វើការក៏ដួល បានអ្នកធ្វើការជាមួយយកទៅពេទ្យ»។
គួរបញ្ជាក់ថា តាមរយៈការអំពាវនាវរបស់ម្ចាស់គណនីទាំង២នាក់ខាងលើនេះ ឃើញថា មានសប្បុរសជាជាច្រើន បានចូលរួមជួយបន្តិចបន្តួចតាមលទ្ធភាពរបស់ពួកគេម្នាក់ៗ ហើយសង្ឃឹមថា នឹងមានសប្បុរសជនជួយដល់គ្រួសារអ្នកជំងឺបន្ថែមទៀត ព្រោះតាមការបញ្ជាក់របស់ម្ចាស់គណនីខាងលើឃើញថា គ្រួសារនាងក្រីក្រណាស់ ថែមទាំងអស់មានឪពុកទៀតផង៕