កំណេីននៅក្នុងការឆ្លងនៃរង្វង់សិល្បះបានធ្វេីអោយមានការព្រួយបារម្មណ៏ជាច្រេីនពីសំណាក់តារាសម្តែងនឹងតារាចម្រៀងនានាដែលកំពុងតែស្ថិតនៅក្នុងការព្រួយបារម្មណ៏ខ្លាំងមែនទែន។នៅក្នុងការឆ្លងរីករាលដាលនៅក្នុងរង្វងសិល្បះដែលបានចាប់ផ្តេីមនៅក្នុងថ្ងៃទី៩ខែមីនាឆ្នាំ២០២១ករណិដែលបានផ្ទុះឡេីងនៅក្នុងផលិតកម្មរស្មីហង្សមាសដែលបានធ្វេីអោយមហាជននឹងតារាចម្រៀងនៅក្នុងផលិតកម្មផ្សេងៗទៀតមានការពិបាកចិត្ត
នឹងមានការអាណិតយ៉ាងខ្លាំង។ក្នុងការទទួលយកការចាក់វ៉ាកសាំងដេីម្បីការពារជំងឺកូវិដ១៩ពិតជារឿងមួយដ៏ល្អខ្លាំងដែលក្រុមតារាសិល្បះទាំងអស់បានធ្វេីការទទួលយកនៅការចាក់វ៉ាក់សាំងស្ទេីរគ្រប់គ្នាក៏ប៉ុន្តែនៅតែមានករណីឆ្លងនៅក្នុងរង្វង់សិល្បះដ៏ដែលដោយសារតែការការពារនឹងការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយជាហេតុនាំអោយមានការឆ្លងជាបន្តបន្ទាប់បែបនេះ។នៅក្នុងករណីដែឡបានឆ្លងដូចការរៀបរាប់ខាងលេីនេះ
ក្រសួងសុខាភិបាលកំពុងតែមានការប្រតិបត្តិការណ៏ទៅលេីករណីមួយនេះនឹងកំពុងតែរកវិធីដោះស្រាយអោយបានលឿនដោយកំពុងតែមមារញឹកនៅក្នុងការការពារខ្លាំងមែនទែន។
នាពេលមុននេះបន្តិច នាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះផងដែរ តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់គឺ សុខ សីឡាលីន បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា
“ជម្រាបសួរបងប្អូនពូមីងទាំងអស់ ពេលនេះ បងប្រុស នាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីដ19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់
បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំ ទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វី ជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ)
ដែលបារម្ភ គឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស) លទ្ធផលបែបណា ខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ។
នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ ហើយ ម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ 3កុំ 3ការពារណាបងប្អូន”។
សុខ សីឡាលីន បានបញ្ជាក់បន្ថែមថា “បញ្ជាក់ជូនបងប្អូនម្តងទៀត កុំមានការភាន់ច្រលំ ខ្ញុំស្ថិតនៅក្នុងការយកសំណាកទៅពិនិត្យ នៅឡើយ មិនទាន់ដឹងលទ្ធផលនៅឡើយទេ មានបងប្អូនខ្លះ ច្រលំថាខ្ញុំ គឺ បងប្រុសខ្ញុំទេដែល តេស្តឃើញវិជ្ជមាននោះ My bro Not me”៕