រាជធានីភ្នំពេញ៖ ព្រះសង្ឃ៣អង្គ និង លោកតាអាចារ្យម្នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះទៅនិមន្តដល់វត្តសំបូរមាស ទាំងយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឡើងឡានពេទ្យ ដើម្បីធ្វើ ច ត្តា ឡី ស័ក ក្រោយពីព្រះសង្ឃទាំង៣អង្គ បានចូលរួមសូត្រមន្តនៅក្នុងពិធីបុណ្យ ស ព បុរសចំណាស់ម្នាក់មាន វិ ជ្ជ មា ន កូ វី ដ ១៩ ដែលបានទទួល ម រ ណ ភាព កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះល្វែង តាមបណ្តោយផ្លូវ៨១ ក្នុងបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បើតាមការឱ្យដឹងពីលោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ថា ក្នុងពិធី បុ ណ្យ សពនេះ ក៏មានតាអាចារ្យវត្តសំបូរមាសម្នាក់ផងដែរដែលបានចូលរួម ហើយត្រូវបានក្រុមគ្រូឱ្យធ្វើចត្តា ឡី ស័ ក ផងដែរ តាំងពីដឹងលទ្ធផលថា សព្វជន រ ង គ្រោះ មានវិជ្ជ មា ន កូ វី ដ១៩ ព្រោះតាអាចារ្យមានការប៉ះពាល់ផ្ទាល់ជាមួយសពអ្នក ជំ ងឺ កូ វី ដ ។
លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ បានបន្តទៀតថា ព្រះសង្ឃទាំង៣អង្គ ក្រោយពីដឹងថា បុរសដែល ស្លា ប់ មាន វិជ្ជមា នកូ វីដ ព្រះសង្ឃទាំង៣ អង្គ មិនបាននិមន្តនៅទីណាឡើយ ក្រៅពីគង់នៅក្នុងកុដ ហើយក៏មិនបានប៉ះពាល់ជាមួយព្រះសង្ឃផ្សេងទៀតឡើយ ចាប់ពីពេលដែលត្រឡប់ពីសូត្រមន្តនៅក្នុងពិធីបុណ្យសពរួច។ រហូតដល់យប់ថ្ងៃទី២៨ ខែមីនា រថយន្តសាម៉ុយរបស់ក្រុមគ្រូពេទ្យ បានទៅនិមន្តដល់វត្តសំបូរមាស ដើម្បីនិមន្តអញ្ជើញព្រះតេជគុណទាំង៣អង្គ ទៅធ្វើច ត្តា ឡី ស័ ក នៅសណ្ឋាគារ The Great Dukes ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
ដោយឡែក ផ្ទះបុណ្យ ស ព របស់បុរសចំណាស់វ័យ៧៨ឆ្នាំម្នាក់ ដែលបាន ស្លា ប់ ព្រោះ កូ វី ដ ១៩ ត្រូវបានហ៊ុំព័ទ្ធខ្សែជុំវិញ នឹងមានកងកម្លាំងការពារសន្តិសុខ នៅតំបន់នោះផងដែរ ។ ក្នុងនោះ សមាជិក ក្រុមគ្រួសារសាច់ញាតិ ដែលបានចូលរួមនៅក្នុងពិធីបុណ្យចំនួន១៨នាក់ មានស្រី៨នាក់ ត្រូវតម្រូវអោយធ្វើចត្តាឡីស័ក នៅក្នុងផ្ទះខាងលើ ដើម្បីរងចាំធ្វើតេស្តសំណាក រកមេ រោ គ កូ វីដ-១៩ ផងដែរ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បុរសចំណាស់ខាងលើ ក៏បាន ស្លា ប់ ទាំងដែលលទ្ធផលធ្វើតេស្តសំណាកមិនទាន់ចេញ ។ បន្ទាប់ពី ស្លា ប់ភ្លាមៗ បងប្អូនសាច់ញាតិ បានរៀបចំ រោងធ្វើបុណ្យ លក្ខណៈទ្រង់ទ្រាយតូច ប៉ុន្តែត្រូវបានក្រុមអាជ្ញាធរមូលដ្ឋាន ចុះធ្វើការឃាត់តែម្តង មិនតម្រូវអោយមានការប្រមូលផ្តុំឡើយ ។ លុះដល់វេលាយប់ឡើង លទ្ធផលសំ ណាក ចេញមកបង្ហាញថា គាត់មានវិជ្ជ មា ន កូ វី ដ១៩ ក៏ត្រូវក្រុមគ្រូពេទ្យ ចុះទៅដឹក ស ព ចេញពីផ្ទះរបស់គាត់តែម្តង៕ «ប្រភពកោះសន្តិភាព»