Connect with us

កំសាន្ត&ប្លែកៗ

មុននេះបន្តិច តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ប្រាប់ពីអាការចុងក្រោយនៃជំងឺកូវីដ-១៩ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ សិល្បករ សិល្បការិនី ដែលបានឆ្លង និង សម្រាកព្យាបាលជំងឺកូវីដ-១៩ មួយចំនួន បានជាសះស្បើយមកហើយដែរ ដោយមានដូចជា អ្នកនាង សុគន្ធ និសា, កញ្ញា វី ឌីណែត និងក្រុមគ្រួសារ អ្នកនាង កែវ ចាន់និមល ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មហាជនអ្នកគាំទ្រ ក៏កំពុងតែទន្ទឹងរង់ចាំ និង បន់ស្រន់ឱ្យសិល្បករ សិល្បការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជា កំពុងសម្រាកព្យាបាលជាច្រើនទៀតឱ្យឆាប់ជាសះស្បើយផងដែរ ។ ដោយឡែក តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនព្រួយបារម្ភ និង ជូនពរឱ្យលោកជាសះស្បើយឆាប់ៗផងដែរ ក៏ព្រោះកន្លងមកតារាប្រុសរូបនេះហាក់តែងជម្រាបជូនពីអាការហាក់គួរបារម្ភយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ លោក ណុប បាយ៉ារិទ្ធ បានធ្វើឱ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំង ក៏ព្រោះតែលោកបានប្រាប់ពីអាការចុងក្រោយនៃជំងឺកូវីដ-១៩ របស់លោក ហាក់បានធូរស្បើយខ្លាំង ហើយលោកក៏កំពុងរង់ចាំការធ្វើតេស្តសំណាកបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ថា «ជម្រាបសួរ ពុកម៉ែបងប្អូន ! អរគុណសម្រាប់ការសួរសុខទុក្ខ និង ព្រួយបារម្ភចំពោះខ្ញុំបាទ ពិសេសពាក្យជូនពររបស់ពុកម៉ែបងប្អូន ។ សម្រាប់ពេលនេះ សុខភាពរបស់ខ្ញុំមានភាពល្អប្រសើរច្រើនហើយ ហើយកំពុងបន្តញុំាថ្នាំព្យាបាលដើម្បីឱ្យបានជា និងធ្វើតេស្តឱ្យបានលទ្ធផលអវិជ្ជមាន ២ ដង នោះលោកគ្រូពេទ្យនឹងអនុញ្ញាតឱ្យខ្ញុំចេញទៅធ្វើចត្តាឡីស័កបន្ថែម នៅក្រៅមន្ទីរពេទ្យហើយ ។ សូមបងប្អូន បន្តការប្រុងប្រយ័ត្នឱ្យដល់ទីបំផុតដើម្បីជីវិតខ្លួនឯង គ្រួសារ និង មនុស្សជាទីស្រឡាញ់ ដោយគោរពឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់នូវគោលការណ៍ ៣ កុំ ៣ ការពារ ឱ្យបានគ្រប់ៗគ្នា ។ សូមបងប្អូនទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ គ្រប់ៗគ្នា»

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021