Connect with us

កំសាន្ត&ប្លែកៗ

មោទនជាតិមែន! ពិតជាមិនធម្មតាឡើយ សំ ថារ័ត្ន និងបង្ហាញ​វត្ត​មាន​សម្តែងជាមួយនាង Jennifer Lopez តារាដ៏ល្បីឈ្មោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​មោ​ទ​នៈ​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​ពេល​ដែល​តារា​ដែល​មាន​ទេព​កោសល្យ​ខាង​ក្បាច់គុន នាង សំ ថា​រ័​ត្ន បាន​បង្ហាញខ្លួន​សម្តែង​ជា​លើក​ដំបូង​ក្នុង​ភាពយន្ត​របស់ Hollywood ។ភាពយន្ត​ដែល​នាង​បាន​សម្តែង​នា​ពេល​នេះ​មាន​ចំណងជើង​ថា «SHOTGUN WEDDING~ គឺ​កំពុង​ដំណើរការ​ថត និង​ដឹកនាំ​សម្តែង​ដោយ លោក Jason Moore និង​ចូលរួម​សម្តែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Jennifer Lopez និង Josh Duhamel ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​ការ​បង្ហោះ​សារ​ពី សំ ថា​រ័​ត្ន បាន​បង្ហោះ​តាម​ផេ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ឈុត​ធំ​សម្រាប់​ខ្ញុំ​នៅ​ក្នុង​ភាពយន្ត​ដែល​ខ្ញុំ​កំពុងធ្វើការ​ជាមួយ​នេះ ឈុត​វៃ​តិចតួច​ជាមួយ​តួរ​ម្សិលមិញ (​សុក្រ​/២៦/​មីនា​/២១) បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​! គិត​ទៅ​ពួក​គេ​ជំនាញ​របស់​គេ​មែន​ៗ គួរ​អោយ​គោរព និង​សរសើរ​ណាស់​! គ្រប់​ដៃ គ្រប់គ្រឿង ទាំង​តួរ យកចិត្តទុកដាក់​ចេញ​អស់ពី​កម្លាំងកាយ​ចិត្ត​។ នាង​បញ្ជាក់​ថា អ្វី​ដែល​ខ្ញុំ​មិន​ដែល​ធ្វើ ខ្ញុំ​បាន​ធ្វើ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត ក្នុង​វិស័យ​កុន​។ នាង​ថា សម្រាប់​ខ្ញុំ ជា​ឈុត​គ្រោះថ្នាក់​ដំបូង​គេ​ដែល​ខ្ញុំ​បាន​ទទួល​។ ពិត​ណាស់ គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម វា​តូច​សម្រាប់​គេ តែ​វា​ធំ​សម្រាប់​ខ្ញុំ​។ ម្សិលមិញ​នេះ ពិតជា​ធ្វើ​អោយ​ខ្ញុំ​ភ័យ និង​បារម្ភ​ពី​ខ្លួនឯង​មែនទែន ប៉ុន្តែ​អ្វី​ៗ​ដំណើរការ​ល្អ​ទាំងអស់​! ខ្ញុំ​មាន​សុវត្ថិភាព គ្រាន់តែ​ជាំខ្លួន​តិចតួច តាម​ទម្លាប់​ធម្មតា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើ​តាម សំ ថា​រ័​ត្ន ថា អ្វី​ដែល​សំខាន់ ដែល​ធ្វើ​អោយ​ខ្ញុំ​សប្បាយចិត្ត មាន​មោទនភាព និង​មាន​អារម្មណ៍​ធូរស្រាល គឺ​គ្រប់​គ្នា គ្រប់​គ្នា​ក្នុង​ការងារ​ទាំងមូល សរសើរ​មិន​ដាច់​ពី​មាត់ ចេញ​និយាយ ចូល​និយាយ អ្នកដឹកនាំ​រឿង​រត់​មក​ចាប់ដៃ​និយាយ​ដោយ​គោរព ហើយ​ថ្លែង​អរគុណ​នូវ​ការ​សម្ដែង​អស់ពី​លទ្ធភាព​នេះ​។ ទាំង​តួរ​ឯក ក៏​អោប​អបអរសាទរ​យើង មើល​សួរ​ទុក្ខ​ធុរៈ​យើង​។ ហ៊ឺយ​… ពេល​អ្នក​ទាំងអស់​គ្នា​អាន ដោយ​គ្មាន​រូបភាព​មើល​បែប​នេះ ប្រហែល​អ្នក​ទាំងអស់​គ្នា​គិត​ថា វា​ស្អី អស្ចារ្យ​ប៉ា​ប៉ុណ្ណា​ទៅ ស្រមៃ​វា​មិន​ចេញ​! តែ​វា​អស្ចារ្យ​សម្រាប់​ខ្ញុំ​ណាស់ ហើយ​ជា​កិត្តិយស​ទៀត ចឹ​ង​បាន​ខំ​មក​អង្គុយ​សរសេរ​ទុកជា​ការ​ចង​ចាំ​។ រូបភាព​ដែល​ខ្ញុំ​មាន ខ្ញុំ​ពិតជា​ចង់​ផ្សព្វផ្សាយ​អោយ​បងប្អូន​យើង​ឃើញ​ណាស់ ចង់​ផុស​ប្រាប់​មេ​យ តែ​ជា​ច្បាប់​ការងារ​នេះ មិន​អនុញ្ញាតិ​អោយ​លេច​ចេញ​រូបភាព​ណា​ឡើយ លើកលែងតែ​ខាង​ក្រុមការងារ​គេ​ជា​អ្នក​ផុស​ផ្ទាល់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បន្ថែម​ថា ខ្ញុំ​ពិតជា​រំភើប ដែល​មាន​វត្ត​មាននៅ​ក្នុង​ភាពយន្ត​នេះ និង​ជា​ឱកាស​ដែល​ខ្ញុំ​បាន​បង្ហាញ​ពី​សមត្ថភាព​ខ្មែរ សិល្បៈ ក្បាច់​ខ្មែរ អត្ត​ច​រិ​ក សិ​ល​ធម៌ វប្បធម៌ និង​សិល្បៈ​នៃ​ការ​ចែករំលែក​ដែល​ខ្ញុំ​មាន​ទៅ​កាន់​ពិភពលោក​។ សូម​គោរព​អរគុណ​មេ ប៉ា លោកគ្រូ អ្នកគ្រូ និង​បង​ៗ​ពី បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ ផ្ដល់​កម្លាំងចិត្ត និង​ជួយ​សំរួល​ការងារ​ពេល​ខ្ញុំ​អវត្តមាន​។ នេះ​ជា​គុណ ជា​ទឹកចិត្ត ជា​ការ​ជួយ​របស់​អ្នក​ទាំងអស់​គ្នា​ដ៏​ថ្លៃថ្លា​មក​កាន់​ខ្ញុំ​។ សូម​អរគុណ​ខ្លាំង​មែនទែន អរគុណ​ដល់​គ្រួសារ​និង​មិត្តភក្តិ ដែល​សាទរ​និង​ផ្ដល់​ក្ដី​ស្រលាញ់​គាំទ្រ​ដល់​ខ្ញុំ​ផង​ដែរ​។ ខ្ញុំ​សូម​គោរព និង​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​ឱ្យ​ជួប​តែ​សេចក្ដីសុខ ទាំង​ផ្លូវ​កាយ​និង​ចិត្ត ជៀស​ផុត​ពី​ជំងឺ​ទាំងឡាយ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​។ ជួប​គ្នា​ឆាប់​ៗ​។ ជា​ការ​កត់សម្គាល់ សំ ថា​រ័​ត្ន ក៏​ធ្លាប់​បាន​ចូល​រួមការ​សម្តែង​កុង​ភាពយន្ត​ខ្នាត​ធំ​ល្បី​ៗ​ផង​ដែរ តាម​រយៈ​រឿង Jailbreak និង​រឿង First They Kill My Father ជាដើម​៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021