Connect with us

កំសាន្ត&ប្លែកៗ

សំណាងរត់មករកមែន! កំពុងខ្វះខាតផង ចៃដន្យប្រទះឃើញគុជពណ៌ទឹកក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតដល់…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណាងពិតជាមើលមិនឃើញមែន ស្រ្តីជនជាតិថៃម្នាក់ មានជីវភាពលំបាកខ្វះមុខខ្វះក្រោយ ស្រាប់តែមិននឹកស្មានថា ចៃដន្យប្រទះឃើញគុជពណ៌ទឹកក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ នៅក្នុងខ្យងសមុទ្ រដែលទិញមកបម្រុងនឹងធ្វើអាហារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីសំណាងរូបនេះឈ្មោះ Kodchakorn Tantiwiwatkul មកពីខេត្ត Satun ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃ ទី ៣០ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ រូបនាងបានទិញខ្យងសមុទ្រមកពីផ្សារ ក្នុងតម្លៃប្រមាណ ៧០ បាត ហើយនាងក៏បានធ្វើការសម្អាត និង ឆ្កឹះវា ស្រាប់តែភ្លាមៗនោះ នាងបានប្រទះឃើញវត្ថុម្យ៉ាងពណ៌ទឹកក្រូចប្លែក ដែលដំបូងនាងស្មានថាជាដុំថ្ម ។ ក្រោយមក នាងពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយដឹងថាវាគឺជា គុជខ្យងដ៏កម្រ ដែលមានទម្ងន់រហូត ៦ ខាំ និង ប្រវែង ១.៥ សង់ទីម៉ែត្រ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបនេះបានបន្តទៀតថា ដោយខ្លាចអ្នកលក់ខ្យងមកទារយកគុជនេះទៅវិញ ទើបនាងបានព្យាយាមធ្វើការលាក់បាំង តែក្រោយមក ដោយសារគ្រួសារនាងមានការខ្វះខាតខ្លាំង និងត្រូវការប្រាក់មកព្យាបាលឪពុក និង ម្ដាយដែលមានជំ.ងឺម.ហា.រី.ក ទើបនាងសម្រេចចិត្តដាក់លក់វា ។នាង Kodchakorn បានដាក់គុជខ្យងនេះលក់ជាសារធារណៈនៅថ្ងៃទី ១៨ ខែ មីនា​ ឆ្នាំ ២០២១ នេះ ហើយសង្ឃឹមថានឹងមានអ្នកទិញឳ្យតម្លៃសមរម្យផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាងមិនមែនជាមនុស្សទីមួយទេ ដែលបានរកឃើញគុជខ្យងនេះទេ​ តែនាងពិតជាមានសំណាងណាស់ ដែលបានមកជួបវា ស្របពេលគ្រួសារកំពុងតែខ្វះខាតបែបនេះ ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021