Dementrius Lewis ជន.ស.ង្ស័យជាចោរម្នាក់ បានធ្វើការនិយាយញ៉ែចៅក្រម Tabitha Blackmon អំឡុងពេលប្រកាសកាត់ទោសនៅក្រុង Fort Lauderdale រដ្ឋ Florida ។
ខណៈពេលចៅក្រមធ្វើការប្រកាសកា.ត់ទោ.សជន.ស.ង្ស័យរូបនេះ លោក Lewis បាននិយាយសរសើរបែបញ៉ែញ៉ងទៅកាន់ចៅក្រមថា «លោកស្រីចៅក្រម! លោកស្រីស្អាតណាស់ លោកស្រីពិតជាស្អាតខ្លាំងណាស់ ។ ខ្ញុំស្រឡាញ់លោកស្រី ខ្ញុំស្រឡាញ់លោកស្រី» ។
អមដោយការសើចហួសចិត្ត លោកស្រីចៅក្រមបានតបទៅវិញថា «បានហើយលោក Lewis ។ ការសរសើរគឺអាចនិយាយបានគ្រប់ទីកន្លែង ប៉ុន្តែប្រហែលជាមិនមែនទីនេះទេ» ។ តាមរយៈវីដេអូនៃការកាត់ទោស បានបង្ហាញឲ្យឃើញថា លោកស្រីចៅក្រម Tabitha បានបញ្ជាក់ប្រាប់ Lewis ថា រូបនាងបានរកឃើញភស្តុតាងបញ្ជាក់ពីអំពើលួ.ច និង ប្រើប្រាស់គ្រឿ.ង.ញៀ.នរបស់គេ ដោយក្រោយមកនាងក៏ប្រកាសបញ្ជាឲ្យ Lewis បង់ប្រាក់ពិន័យចំនួន ៥ ពាន់ដុល្លារ ។
គួរបញ្ជាក់ថា Lewis ត្រូវបានជា.ប់ព.ន្ធនាគាររយៈពេល ៤ ឆ្នាំមកហើយ និង ត្រូវបានឲ្យដោះលែងឲ្យនៅក្រៅឃុំចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១៩ ក្រោយជាប់ចោទពីបទព្រហ្មទណ្ឌលើការប្រើប្រាស់អា.វុ.ធខុសច្បាប់ ៕