រាជធានីភ្នំពេញ ៖ អា ជ្ញា ធ ររាជធានីភ្នំពេញបានប្រកាសច្រានចោលនូវព័ត៌មានប្រឌិតមួយថា នឹងមានការបិទរាជធានីភ្នំពេញដោយ អា ជ្ញា ធរ ចាត់ទុកថាការចែកចាយសារសម្លែងតៗគ្នាថានឹងមានការបិទចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ គឺធ្វើឡើងក្នុង ចេ ត នា មិនល្អបង្ករនូវ ភា ពវឹ កវ រ ក្នុងសង្គម ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា បានច្រានចោល ព័ត៌មានប្រឌិតថា «បិ ទ រាជធានីភ្នំពេញ» និងបានអះអាងថាខណៈពេលនេះ ស ម ត្ថ កិច្ច កំពុងស្រាវជ្រាវលើ ប ញ្ហា នេះ ។
ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា «មិនមានការបិទការចេញចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ ត៌មា នប្រឌិតនោះទេ» ។ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា «កម្លាំង ស ម ត្ថ កិច្ច ជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នកប្រឌិ តព័ ត៌មានទាំងនេះ យកមក ផ្ដ ន្ទា ទោ ស តាមផ្លូវ ច្បា ប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រ ឡំភិ ត ភ័ យ» ។
ការច្រានចោលនូវ ព័ ត៌មា ន ថាមិនមានការបិទរាជធានីភ្នំពេញត្រូវបានធ្វើឡើងក្រោយពីមានការចែកចាយនូវសារសម្លែងតៗគ្នាតាមបណ្តាញសង្គមថានឹងមានការបិទ ចរា ច រ ណ៍នៅរាជធានីភ្នំពេញ ខណៈកន្លងមករាជរដ្ឋាភិបាលមានតែចាត់វិធានការរឹតបណ្តឹងការចល័តមនុស្សចេញ-ចូលខេត្តព្រះសីហនុតែមួយប៉ុណ្ណោះក្នុងការទប់ ស្កា ត់ ការ ឆ្ល ង រីករាលដា លនៃ វី រុ ស កូ វីដ ១៩ ក្នុងសហគមន៍ ។ នេះមិនមែនជាលើកទី១ ទេដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសច្រានចោ លព័ ត៌មា ននៃការបិទក្រុងនោះ ។
សូមរម្លឹកផងដែរថា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានប្រកាស រកឃើញ ក រណី ឆ្ល ង ថ្មីចំនួន ៨៦នាក់ គឺភាគច្រើនស្ថិតនៅភូមិសាស្រខេត្តព្រះសីហនុ ចំនួន ៤៣ នាក់ រាជធានីភ្នំពេញ ២៤ នាក់ ខេត្តកណ្ដាល ៣ នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តសៀមរាប ២ នាក់ ខេត្តត្បូងឃុំ ៣ នាក់ ខេត្តស្វាយរៀង ៣ នាក់ ខេត្តកំពង់ចាម ៥ នាក់ និងខេត្ត កែប ១ ៕ «ប្រភពកោះសន្តិភាព»