មួយទៀតហេីយ….! ក.រ.ណីរត់ចេញពីច.ត្តា.ឡី.ស័.កនៅភ្នំពេញធ្វេីដំណេីរទៅពោធ៏ិសាត់សូ មប្រុងប្រយ្ន័.តនៅក្នុងនោះក៏មានមនុស្ស៩៦នាក់ដែរដែលបានប៉ះ.ពា.លបុរសនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលខេត្តកណ្ដាល៖ មនុស្ស៩៩នាក់ប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយបុរសដែលបានរត់ ពីការធ្វើចត្តាឡីស័ក នៅភ្នំពេញ ត្រូវអាជ្ញាធរខេត្តពោធិ៍សាត់ឃាត់ខ្លួន
បន្ទាប់ពីទទួលបានព័ត៌មានថា មានបុរសម្នាក់បានរត់គេចពីការធ្វើចិត្តាឡីស័ក នៅរាជធានីភ្នំពេញ និងមានអាស័យដ្ឋានរស់នៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកណ្តាល ដែលមានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាន ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅសាលាស្រុកមុខកំពូល ដើម្បីស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយបុរសម្នាក់នោះ ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលកិច្ចប្រជុំនេះមានការ ចូលរួមពី ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់សឹករងកណ្ដាល មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីសាលាស្រុក។
លោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល បានឱ្យដឹងថា បុរសដែលបានរត់គេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ឈ្មោះ មួន សុភាន់ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុខកំពូល ខេត្តកណ្តាល ហើយតាមការស្រាវជ្រាវរបស់អាជ្ញាធរស្រុកមុខកំពូល ឈ្មោះ មួន សុភាន់ ធ្វើការចេញចូលទីតាំងចំនួន ៤កន្លែង និងមានមនុស្សពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលចំនួន ៩៩នាក់ ហើយទីតាំងចំនួន៤ដែលពាក់ព័ន្ធ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកមុខកំពូល ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ដើម្បីអញ្ជើញគាត់មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយបុគ្គលឈ្មោះ មួន សុភាន់ អញ្ជើញមកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើឱ្យអាជ្ញាធរស្រុក អញ្ជើញអ្នកដែលបានប៉ះពាល់ផ្ទាល់ មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកមុខកំពូល ហើយត្រូវរក្សាសន្តិសុខសុវត្ថិភាព កន្លែងស្នាក់នៅឱ្យបានសមរម្យ និងរៀបចំម្ហូបអាហារឱ្យបានគ្រប់គ្រាន់ជូនពួកគាត់ផងដែរ។
សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៩២០នាក់ យកសំណាកបាន ១៤២៩១នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៨៧៨នាក់ នៅផ្ទះចំនួន ៨៩៤៧នាក់ មានករណីវិជ្ជមានចំនួន ២៥១នាក់ និងករណីជាសះស្បើយចំនួន ៣៩នាក់៕
ប្រភប និងរូបភាព៖ រដ្ឋបាលខេត្តកណ្តាល

Leave a Reply