Connect with us

កំសាន្ត&ប្លែកៗ

កាន់តែខ្លោចចិត្ត! ទោះបីជាសះស្បើយហើយក៏ពិតមែនតែ វី ឌីណែត នៅតែទន្ទេញតែពាក្យនឹកម្តាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានជ្រាបហើយថា កាលពីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង ក្រុមគ្រួសារមិត្តភក្តិរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ហាក់រំភើបចិត្តយ៉ាងខ្លាំង ដោយនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពីនាងបានព្យាបាលតាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងមក ពោលគឺរយៈពេល ១៣ ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាសះស្បើយក្តី វី ឌីណែត ក៏នៅបន្តធ្វើចត្តាឡីស័ក និង តាមដានសុខភាពចំនួន ១៤ ថ្ងៃ បន្តទៀតនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីឱ្យប្រាកដថានាងបានជាសះស្បើយ ១០០% ហើយនោះ ។ ទន្ទឹមនឹងការចូលរួមអបអរដល់តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក្រោយពីបានព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែអ្វីដែលមហាជនហាក់អាណិតអាសូរ និង ស្ទើរតែទប់ទឹកភ្នែកមិនបានម្តងៗ ព្រោះតារាស្រីរូបនេះបានបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ។ លើសពីនោះ វី ឌីណែត តែងពោលពាក្យថា នឹកម្តាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ នេះ ដែរ វី ឌីណែត បានបង្ហោះសារមួយ និង បញ្ចប់ពាក្យមួយឃ្លាធ្វើឱ្យអ្នកគាំទ្រខ្លោចចិត្តយ៉ាងខ្លាំង ។ សារនោះបានរៀរាប់ថា «កាលពីម្សិលមិញ លោកគ្រូពេទ្យបានប្រាប់ថា ការយកសំណាករបស់ខ្ញុំពេលកំពុងសម្រាកព្យាបាល គឺអវិជ្ជមានពីរដងហើយ ចឹងមានន័យថានាងខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ។ តែទោះជាយ៉ាងណានាងខ្ញុំពេលនេះ គឺត្រូវចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញរយៈពេល ១៤ ថ្ងៃទៀត ដើម្បីតាមដានឱ្យច្បាស់ថានាងខ្ញុំពិតជាបានជាសះស្បើយ 100% មែន ហើយនាងខ្ញុំ ក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យជំនាញទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាលនាងខ្ញុំកន្លងមក ក៏អរគុណពុកម៉ែបងប្អូនទាំងអស់ សម្រាប់ការជូនពរ និង មានការបារម្ភចំពោះនាងខ្ញុំ ។ សូមបងប្អូនទាំងអស់ថែរក្សាសុខភាពអោយបានល្អផង! សម្រាប់នាងខ្ញុំពេលនេះគឺនឹកម៉ាក់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021