ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី រឿងទុំទាវ ដំបូង គ្រាន់លេចចេញតែក្នុង ល្ខោន អត្ថបទអក្សរសិល្ប៍ យីកេ ជាដើម ដែលក្នុងពេលដំបូង មិនទាន់មានជាលក្ខណៈខ្សែភាពយន្តនៅឡើយទេ។ទន្ទឹមនឹងនេះ កាលពីជាង ២០ឆ្នាំមុន ខ្សែភាពយន្ត រឿងទុំទាវ ត្រូវបានផលិតឡើង ដែលមានស្តង់ដាជាលក្ខណៈអន្តរជាតិ ដែលធ្វើឲ្យមហាជនលាន់មាត់ សរសើរគ្រប់ៗគ្នា ទាំំងរូបភាព ទាំំងសម្លេង ដែលស៊ីចង្វាក់ ថែមទៀត ធ្វើឲ្យអ្នកទស្សនា
មិនជឿភ្នែកថា នេះជាខ្សែភាពយន្ត ដោយហាក់បីដូចជា កំពុងតែស្ថិតក្នុងកាលទេសនោះតែម្តង។គួរបញ្ជាក់ថា ថ្មីៗបានលេចចេញនូវ ដើមទងដែលធ្វើឲ្យរឿងនេះ កាន់តែជក់ចិត្តនោះគឺ ក្រុមបញ្ចូលសម្លេងក្នុង រឿងទុំទាវ នេះតែម្តង លើសពីនេះទៅទៀត មើលវីដេអូនេះហើយ ពិតជាមិនសរសើរពួកគាត់គឺមិនបាន ដោយសារតែក្រុមបញ្ចូលសម្លេងនេះទើប ខ្សែភាពយន្ត រឿងទុំទាវ ដំបូង លេចចេញជារូបរាងនិងមានការគាំទ្រច្រើនកុះករយ៉ាងនេះ៕ប្រភព៖khmerload