Connect with us

កំសាន្ត&ប្លែកៗ

អត់ចាំយូទរ ពេលនេះ នាយ ក្រឹម ចេញមុខបញ្ជាក់ហើយ ពាក់ព័ន្ធរឿងមួយនេះ ដែលគ្រប់គ្នាកំពុងចង់ដឹង ដោយប្រាប់យ៉ាងច្បាស់ៗ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “ខ្ញុំបាទនាយក្រឹម សូមជំរាប និងជូនដំណឹង ដល់បងប្អូន កូនក្មួយ ទាំងអស់ ដែលតែងតែនិយមលេង Facebook ទាំងអស់ជាទីគោរព អោយបានជ្រាបជាពត៍មានលម្អិត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលខ្ញុំបាទទទួល និពន្ធ និងដឹកនាំថត នោះ គឺខ្ញុំបាទ បានហៅតារាកំប្លែង មួយចំនួន ក្នុងនោះក៏មាន ស្រីពីន និងម្ដាយ ស្រីពីន ដែរ ចេញថត ថ្ងែទី4/3/2021 សំរាប់ចាក់ផ្សាយថ្ងែអាទិត្យទី7/3/2021 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ថ្ងែទី6/3/2021 ស្រីពីន បានទទួលថត MV អោយផលិតកម្មហង្សមាស ជាមួយ ក្មួយស្រី សួស វីហ្សា ពេលនោះ ស្រីពីន មកពីថតវិញ ស្រីពីន បានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកខ្ញុំក៏បានឆាតប្រាប់ថា អោយញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះផងដែរ។ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង ពេលនោះស្រីពីន ក៏ធ្វេីតាមក្រុមការងារខ្ញុំផងដែរ។

រហូតដល់ថ្ងែទី8/9/10ខែ3/2021 មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ19 មកភ្លាម ពេលនោះក្មួយស្រី សួស វីហ្សា បានធ្វេីតេស្ត

ថ្ងែ9/3/2021 អវិជ្ជមាន
ថ្ងែ17/3/2021 អវិជ្ជមាន
ដល់ថ្ងែទី22/3/2021 ក្មួយសួស វិហ្សាមាន
(វិជ្ជមានកូវីដ19តែម្ដង)

រយៈពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុបថា ម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយ មកពេទ្យឯកជន សម្រាកមួយរយៈខ្លី រួចហេីយ ខ្ញុំបាទបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្សុី ថ្ងែទី20/3/2021តែម្ដង ។ រយៈពេល4ថ្ងែប៉ុណ្ណាះ ម្ដាយ ស្រីពីន បានស្លាប់នៅថ្ងែ 23/3/2021ឥឡូវស្រីពីននៅរង់ចាំ សំណាក ពីលោកពេទ្យផ្ដល់ដំណឹង ពេលនេះស្រីពីននៅពេទ្យរុស្សុីនៅឡេីយ។

រយៈពេល 20 ថ្ងែហេីយ ខ្ញុំបាទ និងក្រុមកំប្លែងខ្ញុំបាទ មិនបានជួបមុខ ស្រីពីន និងម្ដាយស្រីពីន។ ក្នុងរយៈពេល20ថ្ងែនេះ មកក្រុមកាងាររបស់ខ្ញុំបាទ គ្មានអ្វី ប្រែប្រួលទេ សុខាភាពធម្មតា។ សូមអរគុណដល់ បងប្អូន កូនក្មួយ ទាំងអស់ ដែលបានអាន អត្ថន័យលម្អិត របស់ខ្ញុំបាទ។ យេីងទាំងអស់គ្នាគោរពតាមប្រសាសន៍ រាជរដ្ឋាភិបាល 3» កុំ 3» ការពារ”៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021