នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ហេង ឡុង បានប្រកាសប្រាប់ថា “តារាចម្រៀងហង្សមាស សួស វីហ្សា បានធ្វើតេស្តលើកទី3 លទ្ធផល “វិជ្ជមាន” ដោយគាត់បានបញ្ជាក់ថា កាលពីថ្ងៃទី 4 ខែ មីនា ឆ្នាំ 2021 កន្លងទៅនេះបានច្រៀងរួមបន្ទប់ជាមួយនឹងលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា និងលោក ធែល ថៃ។
គាត់សង្ស័យថា បានឆ្លងតាំងពីថ្ងៃនោះមកម៉្លេះ ប៉ុន្តែដោយសារធ្វើតេស្តពីរដងលទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតែជាលើកទីបី។ លោកថមមីគ្រួសាររបស់គាត់ រង់ចាំលទ្ធផលលើកទី3 សួមទេវតាតាមជួយថែរក្សាប្អូនទាំងពីរ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោក ថមមី ស្វាមី សួស វីសា បានបញ្ជាក់បន្ថែមថា “សូមជម្រាបទៅកាន់បងប្អូនអោយបានដឹងថា ពេលនេះលទ្ធផលតេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញុំទទួលផលវិជ្ជមានមានផ្ទុកមេរោគ កូវីដ១៩ ចំណែកខ្ញុំបាទ អវិជ្ជមានមេរោគ។
ពេលនេះក្រុមគ្រូពេទ្យបាននាំយកភរិយារបស់ខ្ញុំ ទៅព្យាបាលហើយ ចំណែខ្ញុំ និងក្រុមគ្រួសារ គឺធ្វើការឃុំខ្លួនឯង ចត្តាឡីស័ក នៅផ្ទះដោយគ្រូពេទ្យបាននាំយកសំណាក ពីសមាជិកគ្រួសារខ្ញុំទៅពិនិត្យទាំងអស់ លើកលែងតែខ្ញុំបាទ បានយកសំណាក៣លើករួចហើយ គឺអវិជ្ជមាន។
កក្តាដែលខ្ញុំមិនមានមេរោគនេះ ពេទ្យថា អាចមកពីកក្តាសុខភាពរបស់ខ្ញុំល្អខ្លាំង ដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ តែខ្ញុំក៍នៅតែចក្តាឡីស័ក ខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ។
ចំណែកភរិយាខ្ញុំ គឺជាមនុស្សទី១ នៅប្រទេសកម្ពុជាដំបូងគេ ដែលយកសំណាក៣លើកទើបពិនិត្យឃើញមានមេរោគនេះ ដូច្នេះពេទ្យក៏អាចពន្យល់បានថា អាចមកពីសុខភាពគាត់ល្អ ហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលគាត់ចុះខ្សោយ តែពេទ្យក៏លើកទឹកចិត្តគាត់ថា បើយកសំណាក៣ លើកទើបឃើញមានវិជ្ជមាន ចឹងគាត់អាចព្យាបាលឆាប់ជាបានលឿន។
សូមជូនពរអោយអូន ប្រពន្ធសំលាញ់ Sous Visa ឆាប់ជា អាងបានមកផ្ទះយើងវិញ បានជួបកូនយើងជុំគ្នា ចុងក្រោយបងចង់ប្រាប់អោយអូនរឹងមាំឡើងណា មានបងប្អូនក្រុមគ្រួសារយើង គេរងចាំអូនជា ហើយជាពិសេសមានបងប្អូនខ្មែរជាច្រើន ដែលស្រលាញ់អូន គឺគេគ្រប់គ្នាបារម្ភពីអូនណាស់ We are love you Sous Visa Strong Girl”។
រីឯនៅមុននេះបន្តិច សួស វីសា បានបង្ហោះវីដេអូមួយ រៀបរាប់ទំាងទឹកភ្នែក ក្រោយខ្លួន មានវិជ្ជមាន កូវីដ-១៩ ដោយផ្តាំអ្នកនៅផ្ទះ ជួយមើលថែកូនតូចរបស់ខ្លួនផង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖