ដូចដែលប្រិយមិត្តនិងមហាជនជាច្រើន បានដឹងរួចហើយថា កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងនោះ លោកបង ឌួង ឆាយ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លា ថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ លោកបង ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹក ហើយមានសង្ឃដីកា ថា “ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ បានស្វែងយល់អំពីបញ្ហា ដែលបានកើតមានកន្លងមក កើតឡើងដោយកិលេស កើតឡើងដោយកំហឹង ដោយហេតុសត្វលោក ល្ងង់ខ្លៅ វង្វេងក្នុងវាលវដ្តសង្សារ
ពេលនេះអាត្មាភាព មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា មានតែផ្លូវនៃព្រះធម៌ទេ ទើបអាចបំបាត់អស់ សៅហ្មង ទាំងពួង។ កាលវេលាដ៏មហាប្រសើរនេះអាត្មាភាពសូមបិណ្ឌបាត នូវមន្ទិលសៅហ្មង ក្នុងចិត្តញោមគ្រប់ៗគ្នា ក្នុងរឿងបញ្ហាជីវិតរបស់អាត្មាភាព និងកំហុសរបស់អាត្មាភាពនាពេលកន្លងមក សូមអោយកិលេសទាំងពួង រំងាប់ដោយធម៌ រលត់ដោយការអហោសិកម្ម ចាប់ពីពេលនេះតទៅ។
ខ្ញុំព្រះករុណាអាត្មាភាព សូមថ្វាយប្រគេន នូវមហាកុសលដ៏ជ្រះថ្លានេះ ថ្វាយ ប្រគេនព្រះករុណាគ្រប់ព្រះអង្គ និងញោមញាតិគ្រប់រូប សូមជៀសផុត ពីការរាតត្បាតនៃមេរោគកូវី ១៩ ជួបតែសុខ ជួបតែចំរើនដរាបតទឌួង ឆាយានសេចក្តីសុខណាស្មើសេចក្តីស្ងប់”៕